​ក្រុង​បាត់ដំបង​ សៀមរាប​ កែប​ កំពត​ និង​ខណ្ឌដូនពេញ​ ទទួល​បាន​ផ្ការំដួល​៣​ទង​ ជាប់​ចំណាត់ថ្នាក់​ជាទី​ក្រុង​ស្អាត​

ក្នុង​ពិធី​ទិវា​ទីក្រុង​ស្អាត​ ក្រោម​ប្រធានបទ​ “​ជោគជ័យ​ទីក្រុង​ស្អាត​ ជោគជ័យ​ទេសចរណ៍​”​ និង​ការ​ប្រគល់​ជ័យ​លា​ភី​ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ​ ២០១៥-២០១៨​ នៅ​មជ្ឈមណ្ឌល​សន្និបាត​កោះ​ពេជ្រ​ រាជធានី​ភ្នំពេញ​ នាទី​ព្រឹក​ថ្ងៃ​ទី​ ២៤​ កុម្ភៈ​ ឆ្នាំ​ ២០១៥​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ទីក្រុង​ និង​ខណ្ឌ​ នៅ​ទូ​ទាំង​ប្រទេស​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​សម្រាប់​ឆ្នាំ​ ២០១៥-២០១៨​ រួម​មាន​ ៖​ ផ្ការំដួល​ ៣​ ទង​ បាន​ទៅ​លើ​ក្រុង​ចំនួន​ ៤​ និង​ខណ្ឌ​ចំនួន​ ១​ មាន​ដូច​ជា​ ក្រុង​បាត់ដំបង​ ក្រុង​សៀមរាប​ ក្រុងកែប​ ក្រុង​កំពត​ និង​ខណ្ឌដូនពេញ​។​

ចំណែក​ ផ្ការំដួល​ ២​ ទង​ បាន​ទៅ​លើ​ក្រុង​ចំនួន​ ១០​ និង​ខណ្ឌ​ ចំនួន​ ២​ មាន​ដូច​ជា​ ក្រុង​កំពង់ចាម​ ក្រុង​ពោធិ៍សាត់​ ក្រុង​កំពង់ឆ្នាំង​ ក្រុង​ស្ទឹង​សែន​ ក្រុង​ព្រៃវែង​ ក្រុង​ដូន​កែវ​ ក្រុងព្រះសីហនុ​ ក្រុង​តា​ខ្មៅ​ ក្រុង​សេរី​សោ​ភណ្ឌ​ ក្រុង​ក្រចេះ​ ខណ្ឌចំការមន​ និង​ខណ្ឌទួលគោក​។​ រីឯ​ផ្ការំដួល​ ១​ ទង​ បាន​ទៅ​លើ​ក្រុង​ចំនួន​ ១១​ និង​ខណ្ឌ​ចំនួន​ ៦​ មាន​ដូច​ជា​ ក្រុង​បាន​លុង​ ក្រុងប៉ៃលិន​ ក្រុង​សំរោង​ ក្រុង​ប៉ោយ​ប៉ែ​ត​ ក្រុង​ខេមរភូមិន្ទ​ ក្រុង​ព្រះ​វិហារ​ ក្រុង​សែន​មនោ​រម្យ​ ក្រុង​ស្វាយ​រៀង​ ក្រុង​ស្ទឹង​ត្រែង​ ក្រុង​ច្បារមន​ ក្រុង​បា​វិត​ ខណ្ឌ​៧​មក​រា​ ខណ្ឌដង្កោ​ ខណ្ឌ​សែន​សុខ​ ខណ្ឌមានជ័យ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ និង​ខណ្ឌឫស្សីកែវ​។

 

​ ដោយឡែក​ក្រុង​ដែល​មិន​បាន​ទទួល​ចំណាត់ថ្នាក់​ផ្ការំដួល​មាន​ចំនួន​ ១​ ក្រុង​ គឺ​ ក្រុង​សួង​។​ យោង​តាម​ស្មារតី​នៃ​អនុក្រឹត្យ​លេខ​ ២៩​ អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១២​ ស្ដី​ពី​ “​ការ​កំណត់​រង្វាន់​សម្រាប់​ការ​ប្រលងប្រណាំង​ទីក្រុង​ស្អាត​”​ ក្រុង​-​ខណ្ឌ​បេក្ខភាព​នីមួយៗ​ដែល​ទទួល​បាន​ជ័យ​លា​ភី​ត្រូវ​ទទួល​បាន​ វិញ្ញាបនបត្រ​ទទួលស្គាល់​ទីក្រុង​ជ័យ​លា​ភី​ ដែល​ចុះហត្ថលេខា​ដ៏​ខ្ពង់ខ្ពស់​ដោយ​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *