​ក្រុមហ៊ុន​ផលិត​ថ្នាំពេទ្យ​ KaloBios​ Pharmaceuticals​ Inc​ កំណត់​តម្លៃ​របស់​ខ្លួន​ដើម្បី​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ​

​ក្រុមហ៊ុន​ជីវ​រូបវិទ្យា​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​នាយក​ប្រតិបត្តិ​ Martin​ Shkreli​ នោះ​ កាលពី​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​ថា​ ខ្លួន​បាន​ប្តេជ្ញា​ចិត្ត​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ថ្នាំពេទ្យ​មិន​ឲ្យ​ឡើងថ្លៃ​នោះ​ទេ​ ដើម្បី​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ​ចំពោះ​ផលិតផល​របស់​ខ្លួន​ ។​

​ក្រុមហ៊ុន​ KaloBios​ Pharmaceuticals​ Inc​ បាន​បណ្តេញ​នាយក​ប្រតិបត្តិ​ Shkreli​ កាលពី​ខែធ្នូ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​ការ​ចាប់ខ្លួន​ដោយសារ​ក្លែងបន្លំ​មូល​ប​ត្រ​ និង​ត្រូវ​ចោទប្រកាន់​តាម​មាត្រា​ទី​១១​នៃ​ច្បាប់​ស្តី​អំពី​ ការ​ក្ស័យធន​នៅ​ក្នុង​ខែ​បន្ទាប់​ពី​នោះ​ ។​

​ក្រុមហ៊ុន​ KaloBios​ Pharmaceuticals​ Inc​ បាន​តែងតាំង​លោក​ Shkreli​ ជានា​យក​ប្រតិបត្តិ​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ក្រោយ​ពេល​ដែល​លោក​ Shkreli​ រួម​ជាមួយ​អ្នក​វិនិយោគ​បាន​ទិញ​ភាគហ៊ុន​ក្រម​ហ៊ុន​រហូត​ដល់​៧០​ភាគរយ​ ។​

​លោក​ Shkreli​ បាន​ក្លាយជា​ផ្ទាំង​រូបភាព​នៃ​ចំណុច​គ្រោះថ្នាក់​ ដោយសារ​តែ​បាន​ដំឡើង​តម្លៃ​ថ្នាំពេទ្យ​សម្រាប់​ព្យាបាល​ជំងឺឆ្លង​ប៉ារ៉ាស៊ីត​លក់​មួយ​បន្ទះ​តម្លៃ​រហូត​ដល់​៧៥០​ដុល្លារ​ ដែល​តាម​តម្លៃ​ធម្មតា​ ត្រឹមតែ​១៣.៥០​ដុល្លារ​ ។​

​ក្រុមហ៊ុន​ KaloBios​ Pharmaceuticals​ Inc​ កាលពី​ថ្ងៃ​ទី​១១​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​បញ្ជាក់​ថា​ ខ្លួន​កំណត់​មិន​ឲ្យ​ឡើងថ្លៃ​ផលិតផល​របស់​ខ្លួន​នោះ​ទេ​ ដើម្បី​តម្លាភាព​ និង​ការ​ទទួលខុសត្រូវ​ ខណៈ​ដែល​ត្រៀម​សម្រាប់​ទីផ្សារ​នោះ​ ៕​

bios logo

Loading...

Leave a Reply

Your email address will not be published. Required fields are marked *