​ក្រុម​ចោរ​បាញ់​ប្លន់​ស្លាប់​ម្នាក់​នៅ​ក្រចេះ​ត្រូវ​នគរបាល​ចាប់​បាន​នៅ​ខេត្តមណ្ឌលគិរី​

​ខេត្តក្រចេះ​៖​ សមត្ថកិច្ច​ខេត្តក្រចេះ​ សហការ​ជាតិ​មួយ​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី​ រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ ដែល​បាន​ធ្វើ​សកម្មភាព​បាញ់​សម្លាប់​ និង​ប្លន់​លុយ​ជាង​២​លាន​រៀល​ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៥​ ខែមេសា​នោះ​ ។​

​ការ​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​ជា​ចោរ​ដៃ​ឆៅ​ទាំងនេះ​ ត្រូវ​សមត្ថកិច្ច​អះអាង​ថា​ ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ពូ​ចា​ ឃុំ​ស្រែ​ព្រះ​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គី​រី​ ។​ ប្រភព​អះអាង​ថា​ ជនសង្ស័យ​ទី​១​ឈ្មោះ​ អឿ​ន​ និង​២​ឈ្មោះ​ ចាន់​ វី​ ។​

​សូម​បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​អូរ​ខ្មោះ​ស្ថិត​ក្នុង​ភូម​មា​ក់​កណ្ដាល​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​មាន​ ក្រុម​ចោរ​ គ្នា​២​នាក់​ប្រដាប់​ដោយ​អាវុធ​វែង​ បាន​ធ្វើ​សកម្មភាព​ប្លន់​ និង​បាញ់​សម្លាប់​ជន​រង​គ្រោះ​ ជា​ម្ចាស់ផ្ទះ​ឈ្មោះ​សឿ​ន​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ត្រូវ​ចំ​២​គ្រាប់​ គឺ​នៅ​ត្រង់​ពោះ​ និង​ឆ្អឹងជំនី​ បណ្ដាល​ឲ្យ​ស្លាប់​ហើយ​ ក្រុម​ជនសង្ស័យ​បាន​ប្រមូល​យក​ប្រាក់​អស់​ចំនួន​២​លាន​រៀល​ រត់គេច​ខ្លួន​បាត់​។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ទោះបី​មាន​ស្លាប់​ហោះ​ ក៏​ហោះ​មិន​ផុត​ពី​សំណាញ់​របស់​សមត្ថកិច្ច​ឡើយ​ ៕​

ses (4)

ses (5)

ses (1)

ses (3)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *