​ក្រុម​ថ្លឺ​ង​រថយន្ត​នៅ​ផ្លូវជាតិ​លេខ​១​ដេក​យោលអង្រឹង​ប្រមូល​លុយ​យ៉ាង​ស្រួល​

ខេត្តព្រៃវែង​ ៖​ ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ មន្ត្រី​នៅ​ខេត្តព្រៃវែង​ បាន​ឲ្យ​ដឹង​ថា​ ជញ្ជីង​ថ្លឹង​រថយន្ដ​ចល័ត​ ដែល​គេ​ហៅ​ថា​ កុងត្រូលជជុះ​ ស្ថិត​នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​១​ ក្នុងភូមិ​ចេក​ ឃុំ​ល្វា​ ស្រុក​ព្រះស្ដេច​ ខេត្ដព្រៃវែង​ បាន​ចាប់ផ្ដើម​ចេញ​មុខ​ ធ្វើ​សកម្មភាព​ដាក់​ប៉ុស្តិ៍​ជជុះ​ ដើម្បី​ប្រមូល​លុយ​ និង​កោសរូស​ ក្រុម​អ្នក​រកស៊ី​ដឹក​ទំនិញ​ និង​ឈ្មួញ​ដឹក​ទំនិញ​លើស​ទម្ងន់​ ចង់​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ ខណៈ​ដែល​ជញ្ជីង​ចល័ត​ ថ្លឹង​រថយន្ដ​មួយ​នេះ​ បាន​ផ្អាក​សកម្មភាព​ ជិត​កន្លះ​ឆ្នាំ​។​

​សេចក្ដីរាយការណ៍​ បាន​ឲ្យ​ដឹង​ថា​ ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ដ​នេះ​ ចាប់ផ្ដើម​ដំណើរការ​ នៅ​ដើម​ខែមករា​ ឆ្នាំ​២០១៥​ ប៉ុន្ដែ​អ្វី​ដែល​កត់សម្គាល់​នោះ​ គឺ​មិនឃើញ​ មាន​ស្លាក​សញ្ញា​ និង​អក្សរ​ថ្លឹង​រថយន្ដ​លើស​ទម្ងន់​ ដូច​មុន​នោះ​ទេ​ ដោយ​គ្រាន់តែ​ឃើញ​ ក្រុម​មន្ដ្រី​ ៤​ទៅ​៥​ នាក់​ ខ្លះ​ដោះ​អាវ​ស្លៀកខោ​ជើងវែង​ ដេក​ក្នុង​អង្រឹង​ និង​ឃើញ​មាន​រថយន្ដ​ ដឹក​ទំនិញ​ ដឹកស្រូវ​ ដឹក​ខ្សាច់​លើស​ទម្ងន់​ មក​ឈប់​ត្រៀម​ត្រា​ ចូល​ទៅ​បង់លុយ​ ឱ្យ​ក្រុម​មន្ដ្រី​នោះ​ ដោយ​មើលទៅ​តាម​ ឡាន​ដឹក​ទំនិញ​តូច​ធំ​ ហើយ​ឲ្យ​បង់លុយ​ តាមតែ​មាត់​ ទៅ​តាម​ហ្នឹង​ដែរ​។​

 

​សេចក្ដីរាយការណ៍​បាន​បន្ដ​ថា​ ចំពោះ​មន្ដ្រី​ដែល​ប្រចាំការ​ នៅ​កន្លែង​ថ្លឹង​រថយន្ដ​នោះ​ គឺ​មាន​មន្ដ្រី​សាធារណការ​ ខេត្ដព្រៃវែង​ សហការ​ជាមួយ​ មន្ដ្រី​មក​ពី​ក្រសួង​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ពិសេស​មាន​ អ្នកគ្រប់គ្រង​ម្នាក់​ឈ្មោះ​ អាត​ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ និង​ជា​អ្នក​ក្តោប​ចំណូល​ និង​ចំណាយ​ផង​ដែរ​ ។​ កត្ដា​នេះ​ហើយ​ ទើប​បង្ក​ឱ្យ​ផ្លូវ​មួយ​ចំនួន​ ខូចខាត​ខ្ទេចខ្ទី​ ដោយសារ​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ លើស​ទម្ងន់​ទាំងនោះ​ ហុច​តែ​លុយ​ទៅ​ឲ្យ​ មន្ត្រី​ដែល​ប្រចាំការ​ នៅ​ទីតាំង​ជញ្ជីង​នោះ​ ហើយ​បន្តដំណើរ​ បាន​ដោយរ​លួ​ន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *