​ក្រុម​ Real​ ធ្វើ​បាន​សម្រេច​ទម្លាក់​ក្រុម​ Wolfsburg​ ក្នុង​លទ្ធផល​៣-០​ ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

​ក្រុមកីឡា​បាល់ទាត់​ Real​ Madrid​ របស់​អេ​ស្ប៉ា​ញ​ធ្វើ​បាន​សម្រេច​នៅ​ក្នុង​ការ​ទម្លាក់​ ក្រុម​ Wolfsburg​ របស់​អា​ល្លឺ​ម៉​ង់​ ដោយ​លទ្ធផល​ 3-0​ នៅ​ក្នុង​ការ​ប្រកួត​ UEFA​ Champions​ League​ វគ្គ​៨​ក្រុម​ ជើង​ទី​២​ កាលពី​វេលា​ម៉ោង​១​និង​៤៥​នាទី​យប់​ ថ្ងៃ​ទី​១២​ ខែមេសា​។​

​ការ​ប្រកួត​មាន​រយៈពេល​៩០​នាទី​ធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ Santiago​ Bernabeu​ ប្រទេស​អេ​ស្ប៉ា​ញ​ ។​ ក្រុម​ Real​ Mardrid​ ដែល​ជា​ម្ចាស់ផ្ទះ​នោះ​ ពេល​ចាប់ផ្តើម​ប្រកួត​ភ្លាម​ បាន​វាយលុក​យ៉ាង​ខ្លាំងក្លា​ទៅ​លើ​ក្រុម​ភ្ញៀវ​ Wolfsburg​ អា​ល្លឺ​ម៉​ង់​ ហើយ​នៅ​នាទី​ចុង​ក្រោយ​សរុប​លទ្ធផល​ ក្រុម​ម្ចាស់ផ្ទះ​ Real​ Madrid​ ធ្វើ​បាន​សម្រេច​ក្នុង​លទ្ធផល​ 3-0​ ។​ ក្រុម​ទាំង​ពីរ​នេះ​ធ្លាប់​ជួប​គ្នា​ជើង​ទី​១​ កាលពី​ស​ប្តា​ហ៍​មុន​ ដោយ​កាល​ណោះ​ ក្រុម​ Real​ Madrid​ បាន​ចាញ់​ក្រុម​ Wolfsburg​ ក្នុង​លទ្ធផល​ 2-0​ ។​

​កីឡាករ​ Cristiano​ Ronaldo​ សញ្ជាតិ​ប័​រ​ទុ​យ​ហ្គា​ល់​ ដែល​លេង​ឲ្យ​ក្រុម​អេ​ស្ប៉ា​ញ​ បាន​រក​គ្រាប់​បាល់​៣​គ្រាប់​ម្នាក់ឯង​ ក្នុង​នោះ​ មាន​តែ​ត​គ្រាប់​បាល់​បញ្ចូល​ទី​បាន​១​គ្រាប់​ផង​ដែរ​ ជូន​ដល់​ក្រុម​ទាំងមូល​ ធ្វើ​ឲ្យ​ Real​ Madrid​ ខ្ពស់​មុខ​ខ្ពស់​មាត់​ឡើង​វិញ​ ។​ កីឡាករ​រូប​នេះ​រក​គ្រាប់​បាល់​បាន​២​គ្រាប់​នៅ​ក្នុង​ការ​ប្រកួត​តង់​ទី​១​ ហើយ​នៅ​ក្នុង​តង់​ទី​២​ កីឡាករ​ Ronaldo​ ដដែល​នេះ​ស៊ុត​បាល់​បាន​មួយ​គ្រាប់​ទៀត​ ឆ្លងកាត់​រនាំង​ការពារ​យ៉ាង​រឹង​មាំ​របស់​ក្រុម​ Wolfsburg​ ។​

​ក្រុម​ភ្ញៀវ​អា​ល្លឺ​ម៉​ង់​ Wolfsburg​ បាន​ខំប្រឹង​ប្រែង​ខ្លាំង​ណាស់​ដែរ​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់​សូ​ម្បី​តែ​មួយ​គ្រាប់​បាន​ឡើយ​ ។​ ពួក​គេ​បាន​វាយលុក​ និង​សម្រុក​យ៉ាង​ឆាប់រហ័ស​ ទាំង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពី​ចម្ងាយ​ និង​ពី​ទី​ជិត​ តែ​ទីបំផុត​នៅ​តែ​ចាញ់​ក្រុម​ម្ចាស់ផ្ទះ​ដដែល​ ៕​

2521

3000

3167

14583024528475

ses

Loading...

Leave a Reply

Your email address will not be published. Required fields are marked *