​ខេត្តកណ្តាល​=​គ្រប់​ផ្លូវ​សុទ្ធតែ​មាន​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​

ខេត្តកណ្តាល​ ៖​ ទីតាំង​ជញ្ជីង​ចល័ត​ថ្លឹង​រថយន្ត​ ដែល​មា​នទី​តាំងនៅ​ក្បែរ​ ស្ពាន​ទំនប់​៧​មក​រា​ តាម​ផ្លូវជាតិ​លេខ​៣​ ស្ថិត​នៅ​ក្នុងភូមិ​កំពង់ទួល​ ឃុំ​អន្លង់​រមៀត​ ស្រុក​កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ដែល​គេ​និយម​ហៅ​ថា​ ជញ្ជីង​ថ្លឹង​ឡាន​កំពង់ទួល​បាន​រង​នូវ​ការ​រិះគន់​ ពី​មហាជន​ក៏​ដូច​ជា​ អ្នកបើកបរ​រថយន្ត​ថា​ មិន​ដែល​ថ្លឹង​ទម្ងន់​ រថយន្ត​ស្អី​ទេ​ គេ​តែងតែ​ឃើញ​រថយន្ត​ មក​ឈប់​នៅ​ទីតាំង​នោះ​ ហើយ​ឃើញ​ព្រូឡាន​ ចុះ​ហុច​លុយ​ ឲ្យ​មន្ត្រី​ដែល​អង្គុយ​នៅ​ក្នុងផ្ទះ​នោះ​ ជា​ការ​ស្រេច​ វាស្រ​ដៀង​គ្នា​ និង​កុ​ល​ត្រូល​ជជុះ​ អត់​ខុស​ត្រង់​ណា​ទេ​។​

​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​ កងរាជអាវុធហត្ថ​ ស្រុក​កណ្តាលស្ទឹង​ បាន​ឲ្យ​ដឹង​ថា​ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​ ថ្នាក់លើ​បាន​ឲ្យ​ដក​ចេញ​ហើយ​ ក៏​ប៉ុន្តែ​មិនដឹង​ថា​ យ៉ាងម៉េច​មាន​រថយន្ត​ ឈប់​ទីនោះ​ហើយ​ចូល​បង់លុយ​ទៀត​ ទំនងជា​អ្នកបើកបរ​រថយន្ត​ គាត់​ច្រឡំ​ថា​ បង់លុយ​ ឲ្យ​ជញ្ជីង​ចល័ត​។​ ប្រជាពលរដ្ឋ​ នៅ​ក្បែរ​នោះ​ ក៏​បាន​ឲ្យ​ដឹង​ថា​ កាលពីមុន​ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​ បាន​ឈប់​បន្តកន្ទុយ​គ្នា​ ចូល​បង់លុយ​ តែ​គេ​មិនដឹង​ថា​ បង់លុយ​រឿង​អ្វី​នោះ​ទេ​។​

​ប្រភព​ដដែល​បន្ត​ថា​ បច្ចុប្បន្ន​នេះ​ ដូច​ជា​ពុំ​សូវ​ឃើញ​រថយន្ត​ ឈប់​បន្តកន្ទុយ​គ្នា​ ដូច​មុន​ទៀត​ទេ​ ហាក់ដូចជា​ស្បើយ​ជាង​មុន​។​ ទោះបីជា​យ៉ាងនេះ​ក្តី​ អ្នកបើកបរ​ រថយន្ត​ដឹក​ឥដ្ឋ​ម្នាក់​ បាន​ឲ្យ​ដឹង​ថា​ គាត់​បាន​ចុះ​ទៅ​បង់លុយ​ ឲ្យ​ថ្លៃ​ជញ្ជីង​ចល័ត​ ៥០០០​រៀល​។​ ចំណែក​បុរស​ម្នាក់​ទៀត​ បើករថយន្ត​ដឹក​ទំនិញ​ ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​ គាត់​បើករថយន្ត​ ឆ្លងកាត់​ទីនោះ​ ត្រូវ​ឈប់​ហើយ​បង់លុយ​ ឲ្យ​គេ​រាល់​ជើង​ ហើយ​គេ​ប្រាប់​ថា​ បង់លុយ​ថ្លៃ​ជញ្ជីង​ថ្លឹង​ ក៏​ប៉ុន្តែ​គាត់​មិន​ដែល​ឃើញ​គេ​ថ្លឹង​នោះ​ គាត់​បង់​តែ​លុយ​ ជា​ការ​ស្រេច​ ដូច​គេ​ដូច​ឯង​អ៊ីចឹង​។​

​បើ​តាម​សេចក្តី​រាយ​ការ​ណ៏​ បាន​បង្ហើប​ឲ្យ​ដឹង​ថា​ មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​ គឺ​មន្ត្រី​មក​ពី​មន្ទីរ​សាធារណការ​ ខេត្តកណ្តាល​ សហការ​ជាមួយ​មន្ត្រី​ មក​ពី​ក្រសួង​ ហើយ​មាន​មន្ត្រី​ម្នាក់​ មក​ពី​សាលាខេត្ត​ ជា​អ្នកគ្រប់គ្រង​ បញ្ជីចំណូល​ចំណាយ​។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ គេ​សង្កេត​ឃើញ​ រថយន្ត​ធំៗ​ ដែល​ផ្ទុកទំនិញ​លើស​ចំណុះ​ កំពុង​ធ្វើ​អាជីវកម្ម​ ដឹក​ជញ្ជូន​យ៉ាង​គគ្រឹកគគ្រេង​ បង្ក​ឱ្យ​ខូចខាត​ស្ពាន​ និង​ផ្លូវជាតិ​ ក្នុងភូមិ​សាស្ត្រ​ខេត្តកណ្តាល​ គួរ​ឱ្យ​កត់សម្គាល់​ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​ មានការ​ជួសជុល​ ឡើង​វិញ​ឡើយ​។​

​លោក​ ម៉ឹង​ យូ​ឡេ​ង​ ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​ ខេត្តកណ្តាល​ ហាក់ដូចជា​អសកម្ម​ ដូចដែល​មន្ត្រី​មួយ​ចំនួន​បាន​ ធ្លោយ​ឲ្យ​ដឹង​ថា​ តាំងពី​បាន​ឡើង​ធ្វើ​ជា​ ប្រធាន​មន្ទីរ​សាធារណការ​ ខេត្តកណ្តាល​ លោក​ ម៉ឹង​ យូ​ឡេ​ង​ បាន​បង្កើត​ឲ្យ​មាន​ អំពើ​ពុក​រលួយ​ បក្ខពួក​និយម​ តាម​រយះ​ការ​បំប៉ោង​គម្រោង​ តាម​គ្រប់​រូបភាព​ ជា​ពិសេស​ការ​រក្សា​ទុក​ ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ ឲ្យ​ធ្វើ​សកម្មភាព​ ដូច​កុងត្រូលជជុះ​ ប្រមូល​លុយ​ យក​ទៅ​ចែក​គ្នា​ ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *