​ខេត្ត​ថ្មី​ជាងគេ​នៅ​កម្ពុ​ជាមាន​អគ្គីសនី​ប្រើប្រាស់​សឹងតែ ១០០​ភាគរយ

ភ្នំពេញៈ​ខេត្ត​ត្បូងឃ្មុំ​ដែល​គេ​ដឹងថា​គឺជា​ខេត្ត​ដែល​ថ្មី​ជាងគេ​នៅក្នុង​ចំណោម​២៥​ខេត្ត​និង​រាជធានី​នោះ​គឺ​ខេត្ត​នេះ​មាន​អគ្គីសនី​ប្រើប្រាស់​ច្រើន ។

​ក្រសួង​រ៉ែ​និង​ថាមពល​បាន​អះអាងថា​ខេត្ត​នេះ​មាន​ភូម​ទាំងអស់​សរុប​ចំនួន​៨៦២​ភូមិ​នៅក្នុង​នោះ​ភូមិ​ដែល​ទទួល​អគ្គីសនី​ប្រើប្រាស់​គឺមាន​ទាំងអស់​ចំនួន ៨៥៨ ភូមិ​ហើយ ពោលគឺ​ស្មើនឹង ៩៩,៥៤ ។

​ប្រភព​ដដែល​បាន​អះអាងថា រហូតមកដល់​ពេលនេះ ភូមិ​ដែល​មិនទាន់មាន​អគ្គីសនី​នៅក្នុង​ខេត្ត​នេះ​គឺំ​មានតែ ០៤ ភូមិ​ទៀត​តែប៉ុណ្ណោះ ៕

Loading...