​ខ្មាន់កាំភ្លើង​ពួនស្ទាក់​បាញ់ប្រហារ​កសិករ​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ខេត្តព្រះវិហារ​

​ខេត្តព្រះវិហារ​៖​ បុរស​ជា​កសិករ​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​ពួនស្ទាក់​លប​បាញ់ប្រហារ​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម​ដោយ​មិនដឹង​ពី​មូលហេតុ​ ហើយ​ជនសង្ស័យ​បាន​រត់គេច​ខ្លួន​ដោយ​សុវត្ថិភាព​ ។​

​ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២១​និង​២៦​នាទី​ ថ្ងៃ​ទី​១៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ឈូក​ ឃុំ​ត្បែង​២​ ស្រុក​គូ​លេ​ន​ ខេត្តព្រះវិហារ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​បញ្ជាក់​ថា​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ប្រើប្រាស់​អាវុធ​ AK47​ ពួនស្ទាក់់​បាញ់​ទៅ​លើ​ឈ្មោះ​ គី​ គឹ​ម​ ប្រុស​អាយុ​២៩​ឆ្នាំ​ មុខរបរ​កសិករ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​ ហើយ​ជនសង្ស័យ​បាន​រត់គេច​ ខ្លួន​បាត់​ស​ម្រោ​ល​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​និង​កំពុង​តាម​ស្វែងរក​ជនសង្ស័យ​ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ៕​

aes (2) copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *