​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ពេ​ជ្រា​ដា​ ខេត្តមណ្ឌលគិរី​ ខូចខាត​លំនៅ​ឋាន​៣៨​ខ្នង​ និង​របួស​មនុស្ស​៣​នាក់​

​ខេត្តមណ្ឌលគិរីៈ​ លំនៅ​ឋាន​របស់​ប្រជាពលរដ្ឋ​៣៨​ខ្នង​ នៅ​ស្រុក​ពេ​ជ្រា​ដា​ ត្រូវ​ខ្យល់​កន្ត្រាក់​ ភ្លៀង​ផ្គរ​ និង​ធ្លាក់​ព្រឹល​ទឹកកក​ បក់​បោក​រលំ​ដួល​ដេក​ដល់​ដី​ និង​បណ្តាល​ឲ្យ​កុមារី​៣​នាក់​ រង​របួសធ្ងន់​ ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​ពេទ្យ​បង្អែក​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សូម​ជំរាប​ថា​ ករណី​រង​គ្រោះ​ដោយសារ​ គ្រោះ​ធម្មជាតិ​នេះ​ បាន​កើតឡើង​នៅ​ក្នុង​ឃុំ​ចំនួន​2​ គឺ​នៅ​ក្នុង​ឃុំ​ក្រង់​តេះ​ ផ្ទះ​រលំ​ចំនួន​34​ខ្នង​ និង​ឃុំ​ពូ​ជ្រៃ​ ផ្ទះ​រលំ​ចំនួន​4​ខ្នង​ ៕

ses (1)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *