គ្រោះថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់​ រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ពីក្រោយ​ម៉ូតូ​សម្លាប់​មនុស្ស​៤​នាក់​រួច​បើក​គេច​ដោយ​សុវត្ថិភាព​ នៅ​ខេត្តបន្ទាយមានជ័យ​

(​ខេត្តបន្ទាយមានជ័យ​)៖​ ឡាន​មិន​ស្គាល់​ម៉ាក​ បើក​បុក​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ បុក​ម៉ូតូ​ពីក្រោយ​បណ្តា​យ​អោយ​មនុស្ស​៤​នាក់​ស្លាប់​នៅ​កន្លែង​ហេតុការណ៍​ កាលពី​ វេលា​ម៉ោង​១០​យប់​ ថ្ងៃ​ទី​២៧​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​ម៉ក​ហើ​ន​ ឃុំ​គោល​ ស្រុក​អូ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ​ ។​ រថយន្ត​បង្ក​បាន​បើក​រត់​គ​ច​ខ្លួន​បាត់​ស្រមោល​ ។​

​បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ខាងលើ​នេះ​បាន​បើកបរ​ស្រប​តាម​ទិស​គ្នា​ ស្រាប់តែ​រថយន្ត​មិន​បាន​ចាំ​ម៉ាក​បុក​ពីក្រោយ​ បណ្តាល​អោយ​ម៉ូតូ​រង​គ្រោះ​ដួល​ ធ្វើ​អោយ​ទាំង​ឪពុក​ ម្តាយ​ និង​កូន​២​នាក់​ ស្លាប់​ យ៉ាង​អាណោចអាធ័ម​ ។​

​បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​នៅ​ព្រឹក​២៨​ ខែឧសភា​ ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​បណ្តាល​មក​ពី​រថយន្ត​បុក​ពីក្រោយ​ ហើយ​ដួល​ តែ​យ៉ាងណា​ម៉ូតូ​រង​គ្រោះ​ខូចខាត​តែ​បន្តិច​បន្តូច​ រីឯ​ម្ចាស់​ដួល​លើ​ផ្លូវជាតិ​៥​ ហើយ​មាន​រថយន្ត​ បើក​បុក​ទើប​ស្លាប់​តែ​ម្តង​ ។​

​ជន​រង​គ្រោះ​ដែល​ស្លាប់​៤​នាក់​ មាន​ឪពុក​ ម្តាយ​ និង​កូនប្រុស​អាយុ​ប្រហែល​១១​ឆ្នាំ​ម្នាក់​ និង​អាយុ​៥​ឆ្នាំ​ម្នាក់​ ៕​

aes (5)

aes (6)

aes (4)

aes (3)

aes (2)

aes (1)

aes (7)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *