​គោយន្តដឹក​ឈើ​សុក្រំ១៧ដុំ​ត្រូវ​នគរបាល​សេដ្ឋកិច្ច​ខេត្ត ​បង្ក្រាប

ខេត្តរតនគិរី: គោយន្តកែច្នៃមួយគ្រឿងដឹកឈើ​សុក្រំ​ចំនួន​១៧ដុំ ស្មើនឹង៣,៩៥១ម៉ែត្រគូប ត្រូវ​នគ​បាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តនៃស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ចាប់បង្ក្រាប ​។​
សកម្មភាព​ចាប់​គោយន្តដឹកឈើ​ខាងលើនេះ ធ្វើឡើងនៅវេលា​ម៉ោង៩នឹង៣០នាទីយប់ ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០១៧នេះ នៅ តាម​បណ្ដោយ​ផ្លូវលំមួយខ្សែ ស្ថិតនៅ​ភូមិ តាអង២ ឃុំ​តាអង ស្រុក​កូនមុំ ខេត្ត​រតនគិរី។ ខណៈពេល​ដែល​គោយន្តដឹកបទ​ល្មើស​នេះ​ កំពុងធ្វើដំណើរ មកចូលភូមិ ​។​

តាម​ការឲ្យដឹង ពី​នគរបាល​ករិ​យាល័យ​ប្រឆាំង​បទល្មើ​សសេដ្ឋកិច្ច​ខេត្តបានឲ្យដឹងថា បន្ទាប់ពី​​ទទួលបានព័ត៌មានពីកម្លាំងសម្ងាត់ថា មានគោយន្តកែច្នៃមួយគ្រឿងលួចដឹកឈើសុក្រំ ទើប​លោក​ វីរ​សេនីយ៍​ឯក នូវ ដា​រ៉ា នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃស្នងការ​រដ្ឋា​ន​នគ​បាល​ខេត្ត ចេញ​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឳ​វាទ ទៅចំណុចទីតាំងខាងលើនេះ ទើប​ប្រទះឃើញ​គោយន្តដឹកឈើពិតប្រាកដមែន​ ។

ចំណែកអ្នកបើកគោយន្តកែច្នៃបានរត់គេចខ្លួនបាត់ បន្យល់​ទុក​​គោយន្តដឹកឈើ​ពេញ ហើយ​កម្លាំង​សមត្ថកិច្ច​ក៍​រឹបអូស​យក​គោយន្តមក​ស្នងការនគរបាលខេត្តទាំងយប់ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ ដើម្បី​ធ្វើ​កំណត់ហេតុ​ប្រគល់វត្ថតាងទៅឲ្យ​ជំនាញរដ្ឋបាលព្រៃឈើលំផាត់ ចាត់ការ​បន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធ ឦសាន

Loading...