​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ ថ្ងៃ​ទី​១​ មេ​សា​ ២០១៦​ កើតឡើង​១៤​លើក​ ស្លាប់​មនុស្ស​៧​នាក់​

​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ចំនួន​ ១៤​លើក​ ក្នុង​នោះ​យប់​ ៧​លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៧​នាក់​ រង​របួសធ្ងន់​ ១៥​នាក់​ (​ស្រី​១​នាក់​ )​ និង​របួសស្រាល​ ៩​នាក់​ (​ស្រី​១​នាក់​)​ ។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ១៤​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ ចំនួន​ ២៤​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​ ១៣​គ្រឿង​,​ រថយន្ត​ធុន​តូច​ ៧​គ្រឿង​ ,​រថយន្ត​ធុន​ធំ​ ៣​គ្រឿង​ ,​ យាន​ផ្សេងៗ​ ១​គ្រឿង​ ។​

​ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​៨​លើក​ (​ស្លាប់​ ៣​នាក់​)​ ,​ ស្រវឹង​ ២​លើក​(​ស្លាប់​១​នាក់​)​ ,​ ប្រជែង​ ២​លើក​ (​ស្លាប់​ ៣​នាក់​)​ ,​ កត្តា​យានយន្ត​ ១​លើក​ ។​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​ ១១​នាក់​ (​ យប់​ ២​នាក់​ )​ ។​

​គ្រោះ​ថ្នាក់លើ​ដងផ្លូវ​ រួម​មាន​ ផ្លូវជាតិ​ ចំនួន​ ៤​លើក​ និង​ផ្លូវ​ខេត្ត​/​ក្រុង​ ចំនួន​ ២​លើក​ ។​ យានយន្ត​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៧​លើក​ រថយន្ត​ធុន​តូច​ ៥​លើក​,​ រថយន្ត​ធុន​ធំ​ ២​លើក​ ។​

​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា​ ខេត្ត​ រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ច្រើន​ រួម​មាន​ ខេត្តកណ្តាល​ ១​លើក​ ស្លាប់​៣​នាក់​ ,​ ព្រៃវែង​ ១​លើក​ ស្លាប់​២​នាក់​ ,​ រតនគិរី​ ១​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ (​ស្រី​១​នាក់​)​ ,​ ត្បូងឃ្មុំ​ ១​លើក​ ស្លាប់​ ១​នាក់​ និង​ខេត្ត​ព្រះ​សីហ​នុ​ ៣​លើក​ របួស​១១​នាក់​ (​ស្រី​ ៤​នាក់​)​ ។​

​ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គ​ស្នង​ ការដ្ឋាន​នគរបាល​ ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៣១​ ខែមីនា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៥,៨៧២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ២,៦៨២​គ្រឿង​ ពិន័យ​សរុប​ ៣,១៩០​គ្រឿង​ និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ០​នាក់​ ៕​

sw

r54

Loading...

Leave a Reply

Your email address will not be published. Required fields are marked *