​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​ឈូក​ ខេត្តកំពត​ ស្លាប់​មនុស្ស​២​នាក់​

​ខេត្តកំពត​៖​ មនុស្ស​២​នាក់​បាន​បាត់បង់​ជីវិត​កាលពី​ម៉ោង​៩​យប់​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បើក​បុក​ម៉ូតូ​នៅ​លើ​កំណាត់​ ផ្លូវជាតិ​លេខ​៣​ ស្ថិត​ក្នុងភូមិ​ព្រិច​ ឃុំ​បឹង​និមល​ ស្រុក​ឈូក​ ខេត្តកំពត​ ។​

​ប្រភព​ពី​នគរបាល​ស្រុក​ឈូក​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​មិន​ស្គាល់​ម៉ាក​១​គ្រឿង​ បាន​បើក​បុក​ជន​រង​គ្រោះ​ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ ចេញពី​ស៊ី​ការ​បងប្អូន​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ បន្ទាប់​មក​ រថយន្ត​បង្ក​បាន​បើក​រត់គេច​បាត់​ស្រមោល​តែ​ម្តង​ ។​

​ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​ ឈ្មោះ​ច្រេស​ រឿ​ន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ រស់នៅ​ភូមិ​ដំរី​កូន​ ឃុំ​ជម្ពូ​វ័​ន្ត​ ស្រុក​ជុំ​គី​រី​ ខេត្តកំពត​។​ រីឯ​អ្នក​ជិះ​ពីក្រោយ​ ឈ្មោះ​កែវ​ ស្រី​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ ឃុំ​ដូច​គ្នា​ ៕​

a

d

s

Loading...

Leave a Reply

Your email address will not be published. Required fields are marked *