​គ្រោះថ្នាក់​ចរាចរណ៍​២​លើក​នៅ​ខេត្តឧត្តរមានជ័យ​ ស្លាប់​មនុស្ស​៣​នាក់​ រង​បួស​ធ្ងន់​២នាក់​

​ខេត្ត​ឧត្ត​មាន​ជ័យ​៖​ គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ក្នុង​ខេត្តឧត្តរមានជ័យ​ ២​ករណី​ផ្សេង​គ្នា​ ក្នុង​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ បណ្តាល​ឲ្យ​មនុស្ស​យ៉ាងតិច​៣​នាក់​បាត់បង់​ជីវិត​ និង​មនុស្ស​២​នាក់​ផ្សេង​ទៀត​រង​របួសធ្ងន់​ ។​

​ប្រភព​ព័ត៌មាន​នគរបាល​ចរាចរណ៍​ខេត្តឧត្តរមានជ័យ​បាន​បញ្ជាក់​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទី​១​ បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​លេខ​ ១៧៤​ ត្រង់​ចំណុច​មុខ​ហាង​អាហារ​ដ្ឋា​ន​ តា​គី​ម​ខ្យង​អាំង​ ស្ថិត​នៅ​ភូមិ​ទួល​គ្រួ​ស​ ឃុំ​ថ្លា​ត​ ស្រុក​អន្លង​វែង​ ដោយ​ម៉ូតូ​ បុក​ម៉ូតូ​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​ និង​រង​របួសធ្ងន់​២​នាក់​ បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ។​ ករណី​នេះ​កើតឡើង​ដោយ​មូលហេតុ​ បើកបរ​លឿន​ខុសច្បាប់​កំណត់​ ។​

​ប្រភព​បន្ត​ថា​ គ្រោះថ្នាក់​ករណី​ទី​២​ បាន​កើតឡើង​នៅ​ចំណុច​ផ្លូវជាតិ​៦៨​ ស្ថិត​ក្នុងភូមិ​ថ្មី​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​ រវាង​ម៉ូតូ​ នឹង​គោ​យ​យន្ត​កន្ត្រៃ​ ចត​នៅ​នឹង​កន្លែង​ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ ឈ្មោះ​ ដៀប​ ឃុន​ស័​ក្ត​ (​ជន​បង្ក​)​ ភេទ​ប្រុស​ រស់នៅ​ភូមិ​កាប់​គោ​ សង្កាត់​អូរ​ចារ​ ក្រុង​-​ខេត្តបាត់ដំបង​ មុខរបរ​ ជា​ទាហាន​កងរថក្រោះ​លេខ​៦៥​ ឈរជើង​ភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល​ បាន​បើកបរ​ម៉ូតូ​ ម៉ាក​ហុងដា​ទ្រី​ម​ សេ​125​ ឆ្នាំ​2016​ ពាក់​ស្លាក​លេខ​ ឧ​.​មាន​ជ័យ​ 1C-4813​ ពី​ត្បូង​ទៅ​ជើង​ មក​បុក​គោ​យន្ត​កន្ត្រៃ​ បណ្តាល​ឲ្យ​ស្លាប់​ នៅ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ រីឯ​អ្នក​រួម​ដំណើរ​ឈ្មោះ​ វេ​ត​ សា​នាង​ ភេទ​ស្រី​ អាយុ​ ៤៨​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង​ ស្រុក​រលៀ​ផ្អៀ​រ​ ខេត្តកំពង់ឆ្នាំង​ ស្លាប់​ភ្លាមៗ​ កន្លែង​កើតហេតុ​ ។​

​ក្រោយ​កើតហេតុ​ ក​ម្លាំ​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ វាស់វែង​ និង​ដកហូត​វត្ថុ​តាង​ និង​នាំ​ខ្លួន​ម្ចាស់​គោ​យន្ត​ ឈ្មោះ​ គក់​ ស្រស់​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ មក​កាន់​អធិកា​ដ្ឋា​ន​ក្រុង​ ដើម្បី​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ។​

​រីឯ​សាកសព​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

df

d

a

s

Loading...

Leave a Reply

Your email address will not be published. Required fields are marked *