​គ្រោះថ្នាក់​ចរាចរណ៍​ ស្លាប់​២​នាក់​ និង​ ៤​នាក់​ទៀត​របួសធ្ងន់​ ស្រាល​ ដោយឡែក​ពី​គ្នា​ នៅ​ខេត្តពោធិ៍សាត់​

​ខេត្តពោធិ៍សាត់​ ៖​ យ៉ាង​ហោច​មនុស្ស​ ២​នាក់​បាន​ស្លាប់​នៅ​និង​កន្លែង​ និង​ ៤​នាក់​ផ្សេង​ទៀត​រង​របួសស្រាល​ធ្ងន់​ នៅ​ក្នុង​ហេតុ​ការ​ណ៏​គ្រោះថ្នាក់​ចរាចរ​ណ៏​ដាច់ៗ​ដោយឡែក​ផ្សេង​ពី​គ្នា​នៅ​ខេត្តពោធិ៍សាត់​។​

​ហេតុ​ការ​ណិ​គ្រោះថ្នាក់​ចរាចរ​ណ៏​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស​រដូករ​ណេ​ល​ខាងលើ​ ត្រូវ​បាន​លោក​ វរៈសេនីយ៍ត្រី​ នាង​ វុ​ធ​ អធិការ​នគរបាល​ស្រុក​បាកាន​ប្រាប់​ថា​នៅ​វេលា​ម៉ោង​៦​និង​២០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩៤-១៩៥​ ស្ថិត​ក្នុងភូមិ​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​តូ​រី​ស​ ព​ណ៍​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ២​ AB​ ៣១៧៣​ បើកបរ​ដោយ​ឈ្មោះ​ ម៉ុ​យ​ សុខ​ខៃ​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ រស់នៅ​រាជធានី​ភ្នំពេញ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​បាន​ផ្ទុះ​កង់​រេ​ចង្កូត​ក្រឡាប់​ម្នាក់ឯង​មិន​បង្ក​ដល់​អ្នក​ដទៃ​ឫ​ខូចខាត​សម្បា​តិ​សារ​ធារ​ណ​នោៈ​ឡើយ​ គ្រាន់តែ​របួសស្រាលៗ​អ្នកបើកបរ​និង​អ្នក​រួម​ដំណើរ​។​

​ចំណែក​លោក​ វរៈសេនីយ៍ត្រី​ លីវ​ សេង​ហុ​ី​ម​ អធិការ​នគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ដដែល​ នៅ​លើ​កំណាត់​ផ្លូវ​កៅស៊ូ​ ស្ថិត​ក្នុងភូមិ​កំពង់ក្របី​ ឃុំ​អន្លង់​វិល​ ស្រុក​កណ្ដៀង​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើ​ដែរ​ បង្ក​ឡើង​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​ឃ្លី​ក​ ព​ណ៍​ក្រហម​លាយ​ខ្មៅ​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​ សុខ​ សា​រុំ​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ ឃុំ​កើតហេតុ​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​ក្នុង​ស្ថានភាព​ផ្លូវ​គ្រោះថ្នាក់​(​កោង​ខ្លាំង​)​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ពេញទំហឹង​ ខណៈ​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា​ បណ្ដាល​ឲ្យ​ភាគី​ខាង​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​ ចំណែក​អ្នក​បើក​រ៉ឺ​ម៉ក​ និង​អ្នក​រួម​ដំណើរ​របួសស្រាល​ ហើយ​វត្ថុ​តាង​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​

​ដោយឡែក​លោក​ វរៈសេនីយ៍ត្រី​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹង​ដែរ​ថា​ នៅ​វេលា​ម៉ោង​២​និង​២​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​ ២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៦៤-១៦៥​ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ​ ឃុំ​អូរ​សណ្ដាន់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​មួយ​លើក​ថែម​ទៀត​ ដោយ​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ ព​ណ៍​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២​ AP២៥៣៣​ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​រថយន្ត​ម៉ាក​ហ៊ី​ណូ​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រះ​សីហ​នុ​ ៣A​ ០៨០៣​ ចត​ស្ងៀម​(​ខូច​)​ពេញទំហឹង​ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅ​នឹង​កន្លែង​ ឈ្មោះ​ អ៊ុ​ក​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ថ្មី​ ឃុំ​ផ្សារ​ ស្រុក​បរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ និង​ម្នាក់​ទៀត​របួសធ្ងន់​ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​ អត្តសញ្ញាណ​នៅឡើយ​ទេ​ យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​

​លោក​បញ្ជាក់​ទៀត​ថា​ វត្ថុ​តាង​រថយន្ត​ទាំ​២​គ្រឿង​ ត្រូវ​បាន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​ ៕

aes (4)

aes (3)

aes (2)

aes (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *