​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​កាបូប​ម្នាក់​ដែល​ធ្វើ​សកម្មភាព​ឆក់​ជាង​២០០​លើក​

​ភ្នំពេញ​៖​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ផ្លូវ​១៤៨​ កែង​ផ្លូវ​១៣​ សង្កាត់​ផ្សារ​កណ្តាល​២​ កម្លាំង​កងរាជអាវុធហត្ថ​ បាន​បង្ក្រាប​ និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​ករណី​ឆក់​កាបូប​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។​

​ប្រភព​ពី​កម្លាំង​អាវុធហត្ថ​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ឈ្មោះ​ ប៊ុ​ន​ ណា​ឃី​ន​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​A១៦​ ផ្លូវ​លេខ​៥​សង្កាត់​ឫស្សី​កែវ​ ខណ្ឌឫស្សីកែវ​ ភ្នំពេញ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​០១​គ្រឿង​ ម៉ាក​ ZOOMER​ X​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FT​ 6240​ ។​

​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ រូបគេ​ធ្លាប់​ធ្វើ​សកម្មភាព​ឆក់​កាបូប​ និង​ឆក់​ទូរស័ព្ទ​ជាង​២០០​ដង​កន្លង​មក​ហើយ​ គឺ​ស្ថិត​ក្នុង​ក្នុង​ខណ្ឌដូនពេញ​ និង​ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ ៕

sa

w2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *