​ឃាត់ខ្លួន​ស្ត្រី​ល្មើស​ជនជាតិ​វៀតណាម​ពី​បទ​លួច​ម៉ូតូ​បញ្ជូន​ទៅ​តុលាការ​

​ខេត្ត​ត្បូងឃ្មុំៈ​ ស្ត្រី​សង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទន្លេ​បិត​ឃាត់ខ្លួន​ពី​បទ​លួច​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ ហើយ​ជិះ​គេចខ្លួន​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃ​ទី​៥​ ខែមីនា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ទន្លេ​បិត​ ឃុំ​ទន្លេ​បិត​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែន​ លី​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ដូន​ម៉ៅ​ក្រោម​ ឃុំ​ទន្លេ​បិត​ ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ថ្ងៃត្រង់​ ខ្លួន​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​ ១២៥​ ពណ៌​ខ្មៅ​ សេរី​ ឆ្នាំ​២០១៤​ ចេញពីផ្ទះ​ដើម្បី​ទៅ​បូមទឹក​ដាក់​ស្រែ​ ដោយ​ទុក​ម៉ូតូ​នៅ​ចំណុច​ខាងកើត​វត្ត​ទន្លេ​បិត​ ហើយ​ក៏​ចុះ​ទៅ​បូមទឹក​ដាក់​ស្រែ​។​

​បន្តិច​ក្រោយមក​ ស្រាប់តែ​ឃើញ​ចោរ​ស្រី​ម្នាក់​បាន​ជិះ​ម៉ូតូ​របស់​ខ្លួន​ទៅ​ទិស​ខាងលិច​ ភ្លាម​នោះ​ លោក​ក៏​បាន​ទូរស័ព្ទ​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទន្លេ​បិត​ឲ្យ​ជួយ​អន្តរាគមន៍​ ។​

​លោក​សួ​ស​ ស៊ា​ង​លី​ អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ពេល​ទទួល​ព័ត៌មាន​នេះ​ភ្លាម​ លោក​បាន​ចាត់វិធានការ​ឲ្យ​មន្ត្រី​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​ស្រុក​ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចេញ​អន្តរាគមន៍​ដេញ​តាម​ប្រផាប់​ប្រ​ផី​ង​ពីក្រោយ​បាន​ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ សមត្ថកិច្ច​ជំនាញ​ និង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទន្លេ​បិត​ បាន​ស្ទាក់​ចាប់​ស្ត្រី​សង្ស័យ​ ដែល​កំពុង​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ។​

​តាម​ចម្លើយ​ស្ត្រី​ល្មើស​ឈ្មោះ​ ង្វៀ​ង​ ធី​សៀ​ ជា​ជនជាតិ​វៀតណាម​បាន​និយាយ​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​៦​ ខែមីនា​ ឆ្នាំ​២០១៥​ ខ្លូ​ន​បាន​ចេញពី​ប្រទេស​វៀតណាម​មក​ដល់​កន្លែង​កើតហេតុ​ ក៏​ធ្វើ​សកម្មភាព​លួច​កាច់​សោ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដែល​ទុក​ចោល​គ្មាន​មនុស្ស​ រួច​ជិះ​គេចខ្លួន​បម្រុង​យក​ទៅ​ប្រទេស​វៀតណាម​ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​លោក​ ចក់​ សុខ​កៅ​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ល្មើស​ខាងលើ​មាន​ទីលំនៅ​ ភូមិ​ទិន​យ៉ាង​ ឃុំ​ឡុ​ក​និ​ញ​ ស្រុក​ហុង​ យ៉ឹ​ង​ ខេត្ត​កិន​ធ័​រ​ ប្រទេស​វៀតណាម​ ត្រូវ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​ ៕​ សុ​ ភ័​ណ្ឌ​

IMG-20150306-WA0003
IMG-20150306-WA0004
IMG-20150306-WA0002

Loading...

Leave a Reply

Your email address will not be published. Required fields are marked *