​ចាប់ខ្លួន​មេចោរ​ប្លន់​ប្រដាប់​អាវុធ​២​នាក់​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​

​ខេត្តកំពត​:​ សមត្ថកិច្ច​ខេត្តកំពត​ បាន​ស្រាវជ្រាវ​ ឈាន​ដល់​ការ​ចាប់ខ្លួន​មុខសញ្ញា​សង្ស័យ​ជា​មេ​ក្លោ​ង​ចោរប្លន់​ប្រដាប់​អាវុធ​២​នាក់​ ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នា​ពេល​កន្លង​មក​នៅ​ក្នុង​ទឹកដី​ខេត្តកំពត​ ។​

​ប្រភព​ព័ត៌មាន​ពី​ស្នងការ​នគរបាល​ខេត្តកំពត​ លោក​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ បាន​បញ្ជាក់​ប្រាប់​ប្រភព​ព័ត៌មាន​ថា​ កាលពី​ថ្ងៃ​ទី​៤​ ខែមេសា​ ឆ្នាំ​២០១៦​ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ និង​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​២​នាក់​ ដែល​តែងតែ​ធ្វើ​សកម្មភាព​ជា​ច្រើន​ដង​នា​ពេល​កន្លង​មក​ ។​

​ប្រភព​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ស្រុក​ឈូក​ និង​ម្នាក់​ទៀត​ត្រូវ​បាន​ចាប់ខ្លួន​ នៅ​ស្រុក​អង្គរ​ជ័យ​ ព្រមទាំង​ដកហូត​វត្ថុ​តាង​ជា​គ្រឿងអលង្ការ​បាន​មួយ​ចំនួន​ផង​ដែរ​ ។​ ជនសង្ស័យ​ទាំងនេះ​ បាន​ធ្វើ​សកម្មភាព​ប្លន់​ទ្រព្យសម្បត្តិ​ និង​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​យ៉ាង​សកម្ម​នៅ​ទឹកដី​ខេត្តកំពត​ ៕​

e

r

t

Loading...

Leave a Reply

Your email address will not be published. Required fields are marked *