​ចាប់រំលោភ​ក្មួយ​ខ្លួនឯង​រហូត​ដល់​២​នាក់​ ត្រូវ​នគរបាល​ចាប់​បញ្ជូន​ទៅ​តុលាការ​

​ខេត្តកំពង់ស្ពឺ​៖​ ជន​ល្មោភកាម​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ចាប់​ឃាត់ខ្លួន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​ បន្ទាប់​ពី​សង្ស័យ​ថា​ បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេង​ស្រី​អនីតិជន​អាយុ​៥​ឆ្នាំ​ម្នាក់​ និង​អាយុ​៧​ឆ្នាំ​ម្នាក់​បាន​សម្រេច​ជា​បន្តបន្ទាប់​ ។​

​ជនសង្ស័យ​សង្ស័យ​ត្រូវជា​ពូ​បង្កើត​របស់​ក្មេង​ស្រី​រង​គ្រោះ​ ត្រូវ​នគរបាល​ស្រុក​ឪ​រ៉ា​ល់​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៨​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ក្នុងភូមិ​ស្រែ​កិន​ ឃុំ​ត្រពាំង​ជោ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​ ជនសង្ស័យ​ឈ្មោះ​ ជឿន​ គា​ អាយុ​២៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ ។​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ ឈ្មោះ​ ជឿន​ គា​ បាន​ធ្វើ​សកម្មភាព​ដែល​សង្គម​ស្អប់ខ្ពើម​ និង​មិន​គួរ​ឲ្យ​កើត​មាន​នោះ​ គឺ​បាន​ចាប់រំលោភ​ក្មេង​ស្រី​អនីតិជន​រហូត​ដល់​២​នាក់​ ដែល​ម្នាក់​អាយុ​៧​ឆ្នាំ​ ធ្វើ​សកម្មភាព​រំលោភ​តាំងពី​មុន​ភ្ជុំ​ ឆ្នាំ​២០១៥​មក​ម្ល៉េះ​ ហើយ​ម្នាក់​ទៀត​អាយុ​៥​ឆ្នាំ​ ត្រូវ​ជន​នេះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​កាលពី​កន្លះ​ខែ​មុន​នេះ​ លុះ​មក​ដល់​ថ្ងៃ​ទី​៧​ ខែមេសា​ ឆ្នាំ​២០១៦​ ជនសង្ស័យ​ឈ្មោះ​ ជឿន​ គា​ បម្រុង​ធ្វើ​សកម្មភាព​ចាប់រំលោភ​កុមារី​អាយុ​៥​ឆ្នាំ​ម្តងទៀត​ ប៉ុន្តែ​ត្រូវ​សាច់ញាតិ​ឃើញ​ទាន់​ ក៏​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន​តែ​ម្តង​ ។​

​នៅ​ចំពោះ​សមត្ថកិច្ច​ ឈ្មោះ​ ជឿន​ គា​ បាន​សារភាព​ថា​ រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មួយ​ស្រី​រហូត​ដល់​២​នាក់​នោះ​ពិតមែន​ ដោយសារ​តែ​មានឱកាស​ល្អ​ ។​ បច្ចុប្បន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ៕​ ស្រី​ណូ​ន​

ses (1)

ses (2)

ses (3)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *