​ចាប់​គ្រឿងញៀន​បាន​ជិត​២​គីឡូក្រាម​នៅ​ខេត្តស្ទឹងត្រែង​

ស្ទឹង​ត្រែង​ ៖​ មានការ​ភ្ញាក់ផ្អើល​មួយ​នៅ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ដោយសារ​ការ​ដេញ​ប្រ​ម៉ា​ញ់​ចាប់​ឃាត់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់​ព្រមទាំង​គ្រឿងញៀន​ខណ​:​កម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិ​មួយ​ប្រាវ​។​

 

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ម្នាក់​បានអោយ​ដឹង​ថា​ជនសង្ស័យ​មាន​គ្នា​៥​ទៅ​៦​នាក់​ ប៉ុន្តែរ​ឃាត់ខ្លួន​បាន​តែ​ម្នាក់​ឈ្មោះ​ថៃ​ សាំង​ស៊ី​វ៉​ន​ ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​រស់នៅ​ភូមិ​ហៀ​ង​ ស្រុក​សុ​ខ្វោ​ ខេត្ត​ចំប៉ា​សាក់​ប្រទេស​ឡាវ​។​ តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ នៅ​ម៉ោង​ប្រមាណ​២៖៤០​នាទី​ ថ្ងៃ​ទី​២៤​ ខែកុម្ភៈ​នេះ​ កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​ បាន​ចុះ​បង្ក្រាប​ និង​ចាប់​មេ​គ្រឿងញៀន​ដ៏​ធំ​មួយ​ ស្ថិត​នៅ​ស្រុក​ ថា​ឡា​បរិ​វ៉ា​ត់​ ខេត្តស្ទឹងត្រែង​ ព្រំប្រទល់​ជាមួយ​ ខេត្តព្រះវិហារ​។

 

​ ប្រភព​ដដែល​បន្ត​ថា​ករណី​ឃាត់ខ្លួន​នេះ​អាវុធហត្ថ​បាន​ស៊ើបអង្កេត​អស់​ជា​ច្រើន​ថ្ងៃ​.​ទើប​ឈាន​ទៅ​ដល់​បង្ក្រាប​ ហើយ​ការ​បង្ក្រាប​ទៀត​សោ​តក៍​មានការ​បាញ់​តបតរ​ពី​ក្រុម​ជនល្មើស​ដើម្បី​រំដោះ​យក​បុរស​ជនជាតិ​ឡាវ​នោះ​ផង​ដែរ​ ប៉ុន្តែ​រកា​រំដោះ​នោះ​ពុំ​បាន​សម្រេច​ ដោយសារ​មានការ​ប្រុង​ប្រយ័ត្ន​របស់​កំលាំង​អាវុធហត្ថ​ខេត្ត​ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​នោះ​បាន​តែ​ម្តង​ ។​ ចំនែក​បក្សពួក​ពុំ​អាច​ឃាត់ខ្លួន​បាន​ឡើយ​ ដោយ​ជនសង្ស័យ​ពេល​នេះ​ត្រូវ​បាន​ធ្វើការ​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​ ។​

 

ដោយឡែក​គ្រឿងញៀន​ក៍​ត្រូវ​បាន​រាប់​ចំនួន​ផង​ដែរ​ ក្នុង​នោះ​សមត្ថកិច្ច​អះអាង​ថា​ ជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ice)​ ចំនួន​១​មឺ​ុ​ន​ ៦៧៨១​ក្រាម​ ពោល​ជិត​២​គីឡូ​ក្រាន​។​ រីឯ​ជនសង្ស័យ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​២៥​កុ​ម្ភះ​ ២០១៥​ ដើម្បី​មាន​ចំណាត់ការ​តាម​ច្បាប់​ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *