​ចាប់​យួន​៥​នាក់​បន្ថែម​ទៀត​ដែល​ជិះ​ម៉ូតូ​ឆ្លង​ដែន​ចូល​កម្ពុជា​គ្មាន​ច្បាប់ទម្លាប់​

​ភ្នំពេញ​៖​ ក្រុម​យួន​ប្រុស​ ស្រី​៥​នាក់​ ត្រូវ​កម្លាំង​នាយកដ្ឋាន​ដ្ឋា​ន​អន្តោប្រវេសន៍​ ចាប់ខ្លួន​ រួម​ជាមួយ​ម៉ូតូ​ដែល​ពាក់​ស្លាក​លេខ​ប្រទេស​យួន​ ជិះ​ដឹក​គ្នា​យ៉ាង​អនាធិបតេយ្យ​ក្នុង​ទឹកដី​ខ្មែរ​ ដើម្បី​បណ្តេញ​ឲ្យ​ពួក​គេ​ចេញពី​កម្ពុជា​វិញ​ ។​

​ការ​ចាប់ខ្លួន​យួន​ទាំង​៥​នាក់​ រួម​មាន​ស្រី​៣​ផង​នេះ​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​៥​ ខែមេសា​ ឆ្នាំ​២០១៦​ ។​ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​បាន​បញ្ជាក់​ថា​ ជនជាតិ​យួន​ទាំង​៥​នាក់​នេះ​ ជិះ​ម៉ូតូ​លួច​ឆ្លង​ដែន​ចូល​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ខុសច្បាប់​ គ្មាន​លិខិតឆ្លងដែន​ និង​លិខិតអនុញ្ញាត​ ។​

​លោក​ អ៊ុ​ក​ ហៃ​សីឡា​ ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​ និង​អនុវត្ត​នីតិវិធី​ បាន​បញ្ជាក់​ប្រាប់​ថា​៖​ ជនជាតិ​យួន​ខាងលើ​ និង​ត្រូវ​បណ្ដេញ​ចេញពី​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​ នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ។​

​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ ដល់​សមត្ថកិច្ច​ការពារ​ព្រំដែន​ មាន​នគរបាល​ព្រំដែន​ ទាហាន​ព្រំដែន​ និង​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ សូម​ឲ្យ​មានការ​ត្រួតពិនិត្យ​ផង​ ពីព្រោះ​ថា​ គឺជា​ប្រទេស​២​ផ្សេង​គ្នា​ ហេតុ​អ្វី​បានជា​មាន​លួច​ឆ្លង​ដែន​ចូល​ដោយ​មាន​ទាំង​មធ្យោបាយ​ធ្វើ​ដំណើរ​ជិះ​ឌុ​ប​គ្នា​យ៉ាង​ប្រសេចប្រសាច​ ជួនកាល​ជិះ​ចូល​ដល់​កណ្តាល​ទីក្រុង​ភ្នំពេញ​ថែម​ទៀត​នោះ​ ៕

23

Loading...

Leave a Reply

Your email address will not be published. Required fields are marked *