​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ករណី​ទុ​ស្សេ​ខ្លែ​ភ្លើង​ធ្វើ​ឲ្យ​ផ្អើល​អស់​មនុស្ស​ម្នា​

​ប៉ោយ​ប៉ែ​ត​៖​ មនុស្ស​ម្នា​បាន​នាំ​គ្នា​រត់​យ៉ាង​ប្រ​សេក​ប្រសាច​ ខណៈ​ដែល​ហេតុ​ការ​ទុ​ស្សេ​ខ្សែភ្លើង​កើតឡើង​កាលពី​វេលា​ព្រលប់​ ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​មាត់ច្រក​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​តែ​ម្តង​ ។​

​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាន​ឆ្ពោះទៅ​កាន់​កន្លែង​កើតហេតុ​ ដើម្បី​បាញ់​ទឹក​អន្តរាគមន៍​កុំ​ឲ្យ​ហេតុការណ៍​រាលដាល​ទ្រង់ទ្រាយ​ធំ​ ហួស​ពី​សមត្ថភាព​គ្រប់គ្រង​ទាន់​ពេលវេលា​ ។​

​ករណី​ឆេះ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កើតឡើង​នៅ​ចំនុច​បង្គោល​ភ្លើង​ មុខ​កាស៊ីណូ​ហ្គេ​ន​ដាយ​មិន​ ក្បែរ​ក្លោ​ង​ទ្វារ​ប្រសាទ​កំពូល​បី​ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​-​ក្រុង​ ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ ។​ អ្នក​ឃើញ​ហេតុការណ៍​បាន​រៀបរាប់​ថា​៖​ ករណី​ឆាបឆេះ​ នេះ​បណ្ដាល​មក​ពី​ទុះ​សេ​ខ្សែភ្លើង​ ហើយ​អណ្ដាតភ្លើង​ បាន​ឆាបឆេះ​ខ្សែ​ចរន្ត​ និង​ខ្សែរ​ទូរស័ព្ទ​នៅ​ម្ខាង​ផ្លូវ​ជាប់​ហ្គេ​ន​ដាយ​មិន​កាស៊ីណូ​ ៕​

dw

Loading...

Leave a Reply

Your email address will not be published. Required fields are marked *