​ឆេះ​នោះ​ឆេះ​ ថ្ងៃ​ឆេះ​ផ្ទះ​នៅ​កំពង់ឆ្នាំង​ យប់​ឆេះ​ផ្សារ​នៅ​ពោធិ៍សាត់​ សរុប​អស់​ផ្ទះ​២០​ខ្នង​ របួស​មនុស្ស​៣​នាក់​

​ខេត្តពោធិ៍សាត់​ -​ កំពង់ឆ្នាំង​៖​ ករណី​អគ្គិភ័យ​បាន​កើតឡើង​ផ្ទួនៗ​តែ​ម្តង​នៅ​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ ដោយនៅ​វេលា​ម៉ោងរ​សៀង​ លំនៅ​ឋាន​ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ឆ្នាំង​ត្រូវ​ភ្លើង​ឆេះ​អស់​១២​ខ្នង​ រីឯ​នៅ​វេលា​ម៉ោង​៨​យប់​ ភ្លើង​បាន​ឆេះ​ផ្សារ​នៅ​ពោធិ៍សាត់​បណ្តាល​ឲ្យ​ខូចខាត​៨​ខ្នង​ ។​

​លោក​ លុយ​ ឌី​ណា​ នាយការិយាល័យ​ពន្លត់​អគ្គិភ័យ​ ខេត្តកំពង់ឆ្នាំង​ បាន​ប្រាប់​ ថា​ គិត​ត្រឹម​ម៉ោង​៥៖៥៥​នាទី​ល្ងាច​ថ្ងៃ​ទី​២០​ ខែមេសា​ ឆ្នាំ​២០១៦​ អគ្គិភ័យ​ដែល​បាន​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ទៅ​ផ្សារ​ក្រោម​ សង្កាត់​ផ្សារឆ្នាំង​ ក្រុង​កំពង់ឆ្នាំង​បាន​រលត់​ហើយ​ ដោយ​បំផ្លាញ​អស់​១២​ខ្នង​។​ សមត្ថកិច្ច​បាន​ប្រើ​ទឹក​អស់​ជាង​៤០​រថយន្ត​។​ មូលហេតុ​ បណ្តាល​មក​ពី​ឆេះ​រោង​ឆ្អើ​ត្រី​ រួច​ហើយ​រីក​រាលដាល​ទៅ​កាន់​ផ្ទះ​តែ​ម្តង​ ។​

​ដូច​គ្នា​នេះ​ដែរ​ នៅ​ឯ​ខេត្តពោធិ៍សាត់​វិញ​ អគ្គិភ័យ​បាន​ឆេះ​ផ្សារ​ភូមិ​ពោធិ៍​ ហើយ​រាល​ដល់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ចំនួន​ ៨​ខ្នង​ផ្ទះ​ និង​ រង​របួស​មនុស្ស​ចំនួន​ ៣​នាក់​ ស្ថិត​ក្នុងភូមិ​ពោធិ៍​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​ ហើយ​បាន​រលត់​ទៅ​វិញ​នៅ​វេលា​ម៉ោង​ ៩​និង​០៥​នាទី​យប់​ ថ្ងៃ​ទី​ ២០​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បាន​ប្រាប់​ ឲ្យ​ដឹង​មុន​នេះ​ថា​ ៖​ ផ្ទះ​ដែល​រកស៊ី​លក់ដូរ​នៅ​ក្នុង​ផ្សារ​ភូមិ​ពោធិ៍​ ក្នុង​ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ត្រូវ​បាន​អគ្គិភ័យ​ឆាប់ឆេះ​ទាំង​ស្រុក​ មាន​ចំនួន​ ៨​ខ្នង​ផ្ទះ​ ហើយ​ត្រូវ​បាន​រង​របួស​មនុស្ស​ចំនួន​ ៣​នាក់​ផង​ដែរ​ ។​ កម្លាំង​របស់​អធិការ​នគរបាល​ស្រុក​ និង​ កម្លាំង​មូលដ្ឋាន​ សហការ​ជាមួយ​ប្រជា​ការពារ​ និង​ កម្លាំង​ពន្លត់​អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ខំ​ជួយ​ព្យាយាម​ពន្លត់​ តែ​ត្រូវ​ភ្លើង​ឆេះ​អស់​បាត់​ទៅ​ហើយ​ ពីព្រោះ​ទំហំ​នៃ​គ្រោះ​អគ្គិភ័យ​នេះ​ខ្លាំង​ពេក​ ។​ តាម​ការ​សន្និដ្ឋាន​ គឺ​បណ្តាល​មក​ពី​ផ្ទុះ​ធុង​ហ្គា​ស​ ៕​ ក្តាមស្រែ​

acs (1)

acs (7)

acs (6)

acs (5)

acs (4)

acs (3)

acs (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *