​ជនជាតិ​ខ្មែរ​ និង​សង្សារ​ជនជាតិ​ថៃ​ រង​ការ​ ចាប់ខ្លួន​ពី​តម្រួត​ថៃ​ ពាក់ព័ន្ធ​ ករណី​ជួញដូរ​ថ្នាំ​ញៀន​

​ប្រទេស​ថៃ​៖​ ស្ត្រី​ម្នាក់​ដែល​គេ​អះអាង​ថា ​ជនជាតិ​ខ្មែរ​ និង​បុរស​ជា​សង្សារ​ជា​ជនជាតិ​ថៃ​ ២​នាក់​ បាន​រង​ការ​បង្ក្រាប​ចាប់ខ្លួន​ ពី​តម្រួត​ថៃ​ជាប់​ពាក់ព័ន្ធ​និង​ករណី​ជួញដូរ​ថ្នាំ​ញៀន​ខុសច្បាប់ ​នៅ​ក្នុង​ប្រទេស​ថៃ ​ខណៈ​ដែល​ជនសង្ស័យ​ខាងលើ ​បាន​បើកបរ​រថយន្ត​ព្យាយាម​រត់​គេ​ពី​ការ​តាម​ចាប់ខ្លួន​របស់​ក្រុម​តម្រួត​ថៃ​ ។​

​បើ​តាម​ការ​ដកស្រង់​ចេញពី​កាសែត​ថៃ​ឱ្យ​ដឹង​ថា​ កម្លាំង​តម្រួត​ថៃ​ នៅ​ថ្ងៃ​ទី​៥ ​ខែកក្កដា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង​៥​ និង​៣០​នាទី​ល្ងាច​ បង្ក្រាប​បាន​ស្ត្រី​ខ្មែរ​ និង​សង្សារ​ប្រុស​ កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​ក្នា​ នៅ​លើ​ផ្លូវ​សាធារណៈ​ក្នុងស្រុក​ខៅ​ស្មិង​ ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ តម្រួត​ថៃ​ឆែកឆេរ​ក្នុង​រថយន្ត​ដកហូត​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ​WY ​ចំនួន​១,០០០​គ្រាប់​។​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ទៀត​ថា​ជនសង្ស័យ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​តម្រួត​ថៃ​តាម​ប្រ​ម៉ា​ញ់​ស្វែងរក​បង្ក្រាប​ចាប់ខ្លួន​ជាង​២​ខែ​មក​ហើយ​ ទើប​នៅ​ថ្ងៃ​ខាងលើ​បានឃើញ​វត្តមាន​ជនសង្ស័យ​ធ្វើ​ដំណើរ​តាម​រថយន្ត​ តម្រួត​ថៃ​ធ្វើការ​ដេញចាប់​បង្ក្រាប​បាន​តែ​ម្តង ​។​

ជនសង្ស័យ​បុរស​ជា​ជនជាតិ​ថៃ​មានឈ្មោះ​ អៈ​ឌី​សន​ ឆៃ​រ៉ាត់​អាយុ​៣៦​ឆ្នាំ​រស់នៅ​ក្នុង​ខេត្ត​ត្រា​ត​ចំណែក​ស្ត្រី​ជា​សង្សារ​ដែល​ត​ម្រួ​ថ​ថៃ​អះអាង​ថា​ជា​ជនជាតិ​ខ្មែរ​ គេ​មិន​បាន​បង្ហាញ​ប្រាប់​អត្តសញ្ញាណ​នៅឡើយ​នោះ​ទេ​។​រថយន្ត​ដែល​ជនសង្ស័យ​ប្រើប្រាស់​ហើយ​ត្រូវ​បាន​ឃាត់​ទុក​ម៉ាក​ហុងដា​ពាក់​ស្លាក​លេខ​បាងកក​៨៥៣៤​។​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ដែរ​ក្រោយ​ពី​រង​ការ​ចាប់ខ្លួន​តម្រួត​ថៃ​ស្រាវជ្រាវ​បាន​រក​ឃើញ​ពួក​គេ​ជា​មុខសញ្ញា​តាម​ចាប់ខ្លួន​របស់​តុលាការ​ផង​ដែរ​ជាប់​ពាក់ព័ន្ធ​និង​ការ​ប្រព្រឹត្ត​បទល្មើស​២​ករណី​ផ្សេង​ទៀត​ករណី​ទី​១​គឺ​ពាក់ព័ន្ធ​នឹង​ការ​បើកបរ​រថយន្ត​បុក​មនុស្ស​ស្លាប់​និង​ករណី​ទី​២​ការ​ជួញដូរ​គ្រឿងញៀន​ផង​ដែរ​ ៕​ ពាយព្យ​

IMG_5046

IMG_5037

IMG_5045

Loading...

Leave a Reply

Your email address will not be published. Required fields are marked *