​ជនជាតិ​ចិន​ បើករថយន្ត​ស៊េរី​ទំនើប​មិន​គោរព​ច្បាប់​បុក​បុរស​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​

​ភ្នំពេញ​៖​ ជនបរទេស​មក​ពី​ប្រទេស​ចិន​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​ ហើយ​ទំនងជា​មិន​ចេះ​ច្បាប់​ចរាចរណ៍​នោះ​ឡើយ​ បានជា​បង្ក​គ្រោះថ្នាក់​ដល់​គេឯង​ បុក​ម៉ូតូ​ រហូត​បណ្តាល​ឲ្យ​បុរស​ម្នាក់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ​ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ភូមិ​ជម្ពូ​រវ័ន​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​

​សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា​ នៅ​មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​គៀ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH.9454​ បើក​ដោយ​បុរស​ជនជាតិ​ចិន​ជា​បុគ្គលិក​ រោងចក្រ​យូ​ស៊ី​ង​ ភូមិ​ស្រែ​បឹង​ សង្កាត់​កន្ទោក​ ខណ្ឌ​ពោធិ​សែន​ជ័យ​ បាន​បើក​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ ម៉ាក​ ហុងដា​ សេ​ 125​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1CE.5271​ ច្រាស់ទិស​គ្នា​ យ៉ាង​ពេញទំហឹង​បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ប្រភព​បន្ត​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ភ្លាមៗ​ ឈ្មោះ​ ប៉ា​ វិ​ទ័​រ​ ភេទ​ប្រុស​ អាយុ​24​ ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ថ្មី​ ឃុំ​ព្រៃ​ឆ្លាក់​ ស្រុក​ស្វាយ​រៀង​ ខេត្តស្វាយរៀង​ ៕​

1

2

ew3

ew

Loading...

Leave a Reply

Your email address will not be published. Required fields are marked *