​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ប្រដាប់​ដោយ​កាំភ្លើង​ ចូល​ប្លន់​ផ្ទះ​ពលរដ្ឋ​ តែ​មិន​បាន​សម្រេច​

​ខេត្តកំពង់ស្ពឺ​៖​ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ យប់​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៦​ ក្រុម​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ ប្រដាប់​ដោយ​អាវុធ​អាកា​១​ដើម​ធ្វើ​សកម្មភាព​ចូល​ប្លន់​ផ្ទះ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ​ គឺ​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ព្រៃ​អស់​ ។​

​សេចក្តីរាយការណ៍​បាន​បន្ត​ថា​ ករណី​ប្លន់​មិន​បាន​សម្រេច​នេះ​បាន​កើតឡើង​ចំណុច​អូរ​ចំ​ផ្ល​ក​ ភូមិ​ពុទ្រា​ ឃុំ​ត្រពាំង​ជោរ​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ទៅ​លើ​ផ្ទះ​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ វ៉ា​ន​ សុភា​ ភេទ​ប្រុស​ អាយុ​21​ឆ្នាំ​ មាន​ប្រពន្ធ​ ឈ្មោះ​ សន​ សំណាង​ អាយុ​20​ឆ្នាំ​ មុខរបរ​កសិករ​ ។​

​ប្រភព​បញ្ជាក់​ថា​ ក្នុង​ហេតុការណ៍​នេះ​ជន​រង​គ្រោះ​ឈ្មោះ​ជួន​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ អាយុ​ 31​ឆ្នាំ​ មុខរបរ​កសិករ​ នៅ​ភូមិ​កើតហេតុ​ បាន​ដេញ​តាម​ក្រុម​ជនសង្ស័យ​ ប៉ុន្តែ​ត្រូវ​ក្រុម​ជនសង្ស័យ​វាយ​ពីរ​ស្វ័​យ​កាំភ្លើង​បណ្តាល​ដួល​តែ​មិន​មាន​របួសធ្ងន់​នោះ​ទេ​ ។​

​លោក​ ប៊ុត​ ប៊ុ​ន​ធឿ​ន​អធិការ​នគរបាល​បាន​ ដឹកនាំ​កម្លាំង​ល្បាត​ ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ទើប​ធ្វើ​ឲ្យ​ក្រុម​ចោរ​ភិតភ័យ​បាន​រត់​ចូល​ព្រៃ​អស់​ ៕​ ស្រី​ណូ​ន​

ses (4)

ses (2)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *