​ជម្លោះ​រវាង​ព្រះសង្ឃ​ខ្មែរក្រោម​នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ធ្វើ​ឲ្យ​គ្រូសូត្រឆ្វេង​១​អង្គ​បាត់បង់​ជីវិត​

ជម្លោះ​រវាង​ព្រះសង្ឃ​ខ្មែរក្រោម​ដូច​គ្នា​ នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ បណ្ដាល​ឲ្យ​ព្រះ​គ្រូសូត្រឆ្វេង​ ១​អង្គ​ បាត់បង់​ជីវិត​ ដោយសារ​សាមណេរ​ ចាក់​នឹង​កាំបិត​ចិតបន្លែ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ មក​រា​ ក្នុង​បរិវេណ​វត្ត​សាមគ្គីរ​ង្ស៊ី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌចំការមន​។​

​ព្រះសង្ឃ​ខ្មែរក្រោម​ជា​ជន​ដៃដល់​ ឈ្មោះ​ លី​ ទ្វឹ​ង​ ជា​សាមណេរ​ ព្រះ​ជន្ម​១៨​ ឆ្នាំ​ ទើប​មក​ស្នាក់​នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ រយៈពេល​ ១​ឆ្នាំ​ ប៉ុណ្ណោះ​ ឯ​ព្រះ​គ្រូសូត្រឆ្វេង​ដែល​បាត់​បង់ជីវិត​នោះ​ ឈ្មោះ​ ថា​ច់​ ខាន់​ ព្រះ​ជន្ម​ ៣៥​ឆ្នាំ​។​

​ព្រះតេជព្រះគុណ​ ថា​ច់​ វ​ណ្ណា​ ដែល​គង់នៅ​វត្ត​សាមគ្គីរ​ង្ស៊ី​ជាមួយ​គ្នា​ និង​ឃើញ​ហេតុការណ៍​ បាន​ឲ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២​ មក​រា​នេះ​ ព្រះ​គ្រូសូត្រឆ្វេង​ ថា​ច់​ ខាន់​ បាន​ហៅ​សាមណេរ​ ឈ្មោះ​ លី​ ទ្វឹ​ង​ មក​ណែនាំ​ពី​រឿង​ហែកក្រដាស​បម្រាម​របស់​មន្ត្រី​សង្ឃ​វត្ត​ ហើយ​ក៏​មានការ​ប្រតាយប្រតប់​កើតឡើង​ ស្រាប់តែ​ សាមណេរ​ លី​ ទ្វឹ​ង​ ដក​កាំបិត​ចាក់​ចំ​បំពង់ក​របស់​ព្រះ​គ្រូសូត្រឆ្វេង​នោះ​តែ​ម្ដង​។​

​ឃើញ​កើតហេតុ​ការណ៍​ដូច្នេះ​ ព្រះសង្ឃ​ និង​បរិស័ទ​ ក៏​នាំ​គ្នា​បញ្ជូន​ព្រះ​គ្រូសូត្រឆ្វេង​ ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ តែ​មុខរបួស​ចំ​កន្លែង​សំខាន់​ ទើប​បណ្ដាល​ឲ្យ​ព្រះ​គ្រូសូត្រឆ្វេង​សុគត​តែ​ម្ដង​ទៅ​។​

​ចំណែក​ព្រះសង្ឃ​ជា​ជន​ដៃដល់​ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ បញ្ជូន​ទៅ​ស្នងការ​ដើម្បី​សាកសួរ​៕

 

v

Loading...

Leave a Reply

Your email address will not be published. Required fields are marked *