​ជាង​ផ្សា​ដែក​ម្នាក់​ត្រូវ​ភ្លើង​ឆក់​ហើយ​ ថែម​ទាំង​ធ្លាក់​ជង់​ដែក​ទៀត​ ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តកណ្តាល​៖​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ជាទី​បំផុត​ បន្ទាប់​ពី​ត្រូវ​ខ្សែ​ចរន្តអគ្គិសនី​ឆក់​ហើយ​ ថែម​ទាំង​ធ្លាក់​មក​ជង់​ដែក​ទៀត​ ធ្វើ​ឲ្យ​ខ្លួនប្រាណ​សាកសព​មាន​ស្នាម​រលេះរលួយ​គួរ​ឲ្យ​ព្រឺព្រួច​ ។​

​ករណី​នេះ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ 10​និង​30​ នាទី​ព្រឹក​ ថ្ងៃ​ទី​1​ ខែមេសា​ ឆ្នាំ​2016​ ស្ថិត​នៅ​ចំណុច​ភូមិ​ អន្លង់​រមៀត​ខាងលិច​ ឃុំ​ អន្លង់​រមៀត​ ស្រុក​ កណ្តាលស្ទឹង​ ខេត្តកណ្តាល​ ស្ថិត​នៅ​ចំណុច​ឃ្លាំង​ឈ្មោះ​ អ៊ឹម​ ថា​វី​ ភេទ​ ស្រី​ អាយុ​ 35​ ឆ្នាំ​ មុខរបរ​ កសិករ​ ។​

​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ គា​ គួរ​ ភេទ​ប្រុស​ អាយុ​ 25​ ឆ្នាំ​មុ​របរ​ ជាង​ផ្សារ​ដែក​ ទីលំនៅ​ភូមិ​-​ឃុំ​ សំបួរ​ ស្រុក​ ល្វាឯម​ ខេត្ត​ កណ្តាល​ ។​ នៅ​មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​បាន​ឡើង​ផ្សា​សំ​យ៉ាប​ឃ្លាំង​ ជន​រង​ គ្រោះ​បាន​លើក​ដែក​ឡើង​លើ​ មិន​ប្រយ័ត្ន​បាន​បះ​នឹង​ខ្សែកាប​បណ្តាល​អោយ​ឆក់​ ធ្លាក់​មក​ដី​ជង់​នឹង​ដែក​បន្ថែម​ទៀត​បណ្តាល​ឲ្យ​ស្លាប់​តែ​ម្តង​ ។​

​ក្រោយ​ធ្វើ​កោសល្យវិច័យ​រួច​ សមត្ថកិច្ច​ប្រគល់​សាកសព​ជន​រង​គ្រោះ​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

32

23

Loading...

Leave a Reply

Your email address will not be published. Required fields are marked *