​ឈ្មួញ​មាន​អំណាច​ ចោះ​កាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​បង្កប់​ទុយោ​បូម​ខ្សាច់​ ជា​ច្រើន​កន្លែង​យ៉ាង​គឃ្លើន​

ភ្នំពេញ​ ៖​ បន្ទាប់​ពី​ក្រសួង​ចំនួន​ពីរ​ គឺ​ក្រសួង​ធនធានទឹក​ និង​ឧត្តុនិយម​ ក៍​ដូច​ជា​ក្រសួង​រ៉ែ​ និង​ថាមពល​ ចេញ​ប្រកាស​អំពី​ ការ​មិន​ទាន់​ផ្ដល់​ច្បាប់​ សម្រាប់​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​ និង​ហាម​ដាច់ខាត​ មិន​ឲ្យ​បូម​ខ្សាច់​ ក្នុង​រាជធានី​ភ្នំពេញ​នោះ​ស្រាប់តែ​កាលពី​ព្រឹក​ថ្ងៃ​ទី​៨​ ខែមករា​ ឆ្នាំ​២០១៥​ គេ​ប្រទះ​ឃើញ​ ក្រុម​ឈ្មួញ​ដែល​ហែហម​ ដោយ​សមត្ថកិច្ច​ បាន​ចោះ​កាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​បង្កប់​ទុយោ​បូម​ខ្សាច់​ យ៉ាង​គឃ្លើន​បំផុត​មួយ​ ពោល​គឺ​ទីតាំង​ផ្លូវជាតិ​លេខ​២​ ត្រូវ​បាន​គេ​កាត់​បំផ្លាញ​ ដើម្បី​បង្កប់​ទុយោ​ខ្សាច់​ ជា​ច្រើន​កន្លែង​ ហើយ​ចុង​ក្រោយ​ គឺ​នៅ​ក្នុងភូមិ​ព្រែក​តាឡុ​ង​៣​ សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ ក្នុង​ភូម​ព្រែក​តាឡុ​ង​៣​ បាន​ឲ្យ​ដឹង​ថា​ ក្រុម​ឈ្មួញ​ខ្សាច់​ បាន​បង្កប់​ទុយោ​ខ្សាច់​ ដែល​មាន​មុខធំៗ​ ជា​ច្រើន​ដើម​នៅ​អែបៗ​ នឹង​ផ្ទះ​របស់​ពួក​គាត់​ មើលទៅ​គួរ​ឲ្យ​ភ័យ​ខ្លាច​បំផុត​។​ គេ​ចាំ​បាន​ថា​ កាលពីដើម​ ខែមករា​ ទុយោ​ខ្សាច់​បាន​ផ្ទុះ​ បណ្ដាល​ឲ្យ​លោកយាយ​ម្នាក់​ឈ្មោះ​ យ៉ាង​ គង់​ អាយុ​ ៨២​ឆ្នាំ​ គាំងបេះដូង​ស្លាប់​ ហើយ​ខាង​ក្រុមហ៊ុន​ខ្សាច់​ បាន​ឲ្យ​លុយ​ទៅ​ក្រុម​គ្រួសារ​គាត់​ ៥០០​ដុល្លារ​ ដើម្បី​ធ្វើបុណ្យ​ ។​ ទាក់ទង​បញ្ហា​នេះ​ លោក​ ឌី​ រ័​ត្ន​ខេ​ម​រុណ​ អភិបាលរង​ ខណ្ឌមានជ័យ​ ទទួល​បន្ទុក​ខ្សាច់​ មិន​អាច​ទាក់ទង​ សុំ​ការ​បំភ្លឺ​បាន​ទេ​ ហើយ​ក៏​មិនដឹង​ថា​ ការ​កា​តើ​ផ្លូវជាតិ​លេខ​២​ ជា​ច្រើន​កន្លែង​ ដើម្បី​ដាក់​ទុយោ​បូម​ខ្សាច់​ ទទួល​បានការ​អនុញ្ញាតិ​ ពី​ខាង​ណា​នោះ​ដែរ​។​

​គួរ​បញ្ជាក់​ថា​ កាលពី​ចុងខែ​ធ្នូ​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ ក្រសួង​ធនធានទឹក​ បាន​ប្រកាស​ជា​សាធារណៈ​ថា​ នៅ​ពេល​នេះ​ អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​ នៅ​ទូ​ទាំង​ប្រទេស​ គឺជា​អាជីវកម្ម​ខុសច្បាប់​ ព្រោះ​ក្រសួង​មិន​ទាន់​បាន​ ចេញ​អាជ្ញាប័ណ្ណ​ ឲ្យ​ធ្វើ​អាជីវកម្ម​នោះ​ទេ​ ។​ ចំណែក​ក្រសួង​រ៉ែ​ និង​ ថាមពល​ ក៍បាន​ចេញ​បំរាម​ យ៉ាង​ម៉ឺងម៉ាត់​ផង​ដែរ​ ដោយ​ហាម​ដាច់ខាត​ មិន​ឲ្យ​មានការ​បូម​ខ្សាច់​ នៅ​ខេត្ត​ចំនួន​៣​ ក្នុង​នោះ​មាន​ ខេត្តកណ្ដាល​ ,​ ព្រៃវែង​ និង​ រាជ​ថា​នី​ភ្នំពេញ​ ផង​ដែរ​ ។​ ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ថា​ ស្ថិត​ក្រោម​ហេតុផល​អ្វី​ទេ​ ដែល​ក្រុម​ឈ្មួញ​ខ្សាច់​ ហ៊ាន​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ នៅ​ក្នុងភូមិ​សាស្ត្រ​ ខណ្ឌមានជ័យ​ ហើយ​ហ៊ាន​កាត់​ផ្លូវជាតិ​លេខ​២​ ដើម្បី​បង្កប់​ទុយោ​ខ្សាច់​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ ក្តៅក្រហាយ​យ៉ាង​ខ្លាំង​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *