​ដា​នី​ ខ្វាន់ៈ​ មិន​អាច​បោះបង់​ចោលការ​ស្លៀកពាក់​សិច​ស៊ី​បាន​ឡើយ​

​ភ្នំពេញ​៖​ កញ្ញា​ ដា​នី​ ខ្វាន់​ បាន​អះអាង​ចំពោះ​អ្នក​សារព័ត៌មាន​ថា​ នាង​មិន​អាច​បោះបង់​ភាព​សិច​ស៊ី​របស់​នាង​បាន​ឡើយ​ ប៉ុន្តែ​គ្រាន់តែ​ថា​ គឺ​កាត់​បន្ថយ​មិន​ឲ្យ​ហួសហេតុ​ដូច​កាលពី​គ្រា​មុនៗ​តែ​ប៉ុណ្ណោះ​ ។​ នាង​ថា​ ការ​សិច​ស៊ី​ ជា​ចំណង​ចំណូលចិត្ត​របស់​នាង​តាំងពី​មិន​ទាន់​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​សិល្បៈ​មក​ម្ល៉េះ​ ដូច្នេះ​ អ្វី​ដែល​នាង​តាំងចិត្ត​ធ្វើ​ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​នោះ​ គឺ​មិន​មានការ​សិច​ស៊ី​ហួសហេតុ​ពេក​តែ​ប៉ុណ្ណោះ​ ។​

​កាលពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៦​ កញ្ញា​ ដា​នី​ ខ្វាន់​ ត្រូវ​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​ កោះហៅ​ឲ្យ​ចូល​ដុះក្អែល​ ពាក់ព័ន្ធ​ការ​រិះគន់​យ៉ាង​ភ្លូកទឹកភ្លូកដី​ ជា​ពិសេស​នៅ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​ ក៏​ដោយសារ​តែ​នាង​ ហ៊ាន​ស្លៀក​សិច​ស៊ី​ហួសហេតុ​ មើលទៅ​ហាក់ដូចជា​ទើសភ្នែក​មហាជន​យ៉ាង​ខ្លាំង​ និង​មើលទៅ​ ហាក់​មិន​ស័ក្តិសម​ទាល់តែ​សោះ​ក្នុង​នាមខ្លួន​ជា​សិល្ប​ការិនី​ខ្មែរ​នោះ​ ។​

​លោក​ ថៃ​ នរៈ​សត្យា​ រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ ព្រមទាំង​មន្ត្រី​ដទៃ​ផ្សេង​ទៀត​ ស្ថិត​នៅ​ក្នុង​ឱកាស​ជួប​ជាមួយ​ ដា​នី​ ខ្វាន់​ នោះ​បាន​អបរំ​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​ ប៉ុន្តែ​មិនដឹង​ថា​ តើ​បាន​លទ្ធផល​បែប​ណា​នោះ​ទេ​ នៅ​ពេល​អនាគត​នោះ​ ។​ គេ​បាន​ឆ្ងល់​ថា​ ដា​នី​ ខ្វាន់​ ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ជាតិ​ និង​អន្តរជាតិ​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ គាត់​(​ដា​នី​ ខ្វាន់​)​ នៅ​តែ​មិន​មានការ​ពិន័យ​អ្វី​ឡើយ​ គឺ​ផ្ទុយ​ស្រឡះ​ទាំងស្រុង​បើ​ប្រៀបធៀប​ជាមួយ​នាង​ ឆៃ​លី​ ដា​ឡែ​ន​ ដែល​ត្រូវ​គេ​ហាម​ឡើង​ស្ថានីយ៍ទូរទស្សន៍​ ឬ​ចូលរួម​កម្មវិធី​សិល្បៈ​ផ្សេងៗ​ក្នុង​រយៈពេល​រហូត​ដល់​៣​ឆ្នាំ​នោះ​ ។​

​ដា​នី​ ខ្វាន់​ បាន​ឆ្លើយ​តប​ចំពោះ​ការ​សាកសួរ​របស់​អ្នកកាសែត​ថា​ «​ខ្ញុំ​មិន​អាច​បោះបង់​ចោល​ភាព​សិច​ស៊ី​បាន​ទេ​ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​កាត់​បន្ថយ​ការ​សិច​ស៊ី​មិន​ឲ្យ​ដូច​លើក​មុនៗ​ទៀត​ប៉ុណ្ណោះ​ ។​ ការ​សិច​ស៊ី​ ជា​ចំណង​ចំណូលចិត្ត​របស់ខ្ញុំ​តាំងពី​មុន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​មក​ម្ល៉េះ​»​ ៕​ សុមេធ​

dew

sa

Untitled-1101

DennyKwan

t3

sw

res

Loading...

Leave a Reply

Your email address will not be published. Required fields are marked *