​តាម​ទាន់ប្តី​កំពុង​ដឹក​ស្រី​ស្នេហ៍​ ស្ទុះ​ទៅ​ពាំង​ពីមុខ​រថយន្ត​បណ្តាល​ឲ្យ​ជ្រុល​ចង្កូត​បុក​ស្លាប់​

​ខេត្តបន្ទាយមានជ័យ​៖​ ស្ត្រី​អភ័ព្វ​ម្នាក់​បាន​តាម​ទាន់ប្តី​កំពុង​ដឹក​ស្រី​ស្នេហ៍​ដើរ​លេង​ ពេល​នោះ​បាន​ស្ទុះ​ទៅ​ពាំង​ពីមុខ​រថយន្ត​ក្នុង​បំណង​ឃាត់​រថយន្ត​ឲ្យ​ឈប់​ដើម្បី​បើកទ្វារ​ក្របួច​ក​នារី​ស្រី​ស្នេហ៍​របស់​ប្តី​នោះ​ ប៉ុន្តែ​ជា​អកុសល​ ត្រូវ​រថយន្ត​ជ្រុល​ចង្កូត​បុក​ផ្ទប់​ទៅ​ជាមួយ​តូប​លក់ដូរ​មួយ​កន្លែង​ក្នុង​ផ្សារ​រាត្រី​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ហើយ​បាន​បាត់បង់​ជីវិត​ ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​ ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​ ជប៉ុន​ ។​

​បុរស​ជា​ប្តី​ ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​បុក​ប្រពន្ធ​រួច​ហើយ​ បាន​បើកទ្វារ​រថយន្ត​ចុះ​មក​ត្រកង​បី​ប្រពន្ធ​របស់​ខ្លួន​ ព្រមទាំង​រៀបរាប់​ស្តាយស្រណោះ​ មិន​គួរ​ណា​ខ្លួន​បាន​ជ្រុលជ្រួស​ធ្វើ​ពុំគប្បី​ ខុសឆ្គង​ចំពោះ​ប្រពន្ធ​បែប​នេះ​សោះ​ ។​ រីឯ​នារី​វ័យក្មេង​ដែល​ជា​ស្រី​ស្នេហ៍​ ខណៈ​ដែល​ស្ថានការណ៍​កំពុង​ជ្រួលច្របល់​នោះ​ បាន​លប​លួច​ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់​ស្រមោល​ ។​

​ហេតុការណ៍​ដែល​មិន​គួរ​ឲ្យ​ជឿ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ខាងកើត​បរិវេណ​ផ្សារ​រាត្រី​ភូមិ​ព្រះ​ពន្លា​ សង្កាត់​ព្រះ​ពន្លា​ ក្រុង​សេរី​សោភ័ណ​ ខេត្តបន្ទាយមានជ័យ​ ៕​

sese1221 copy

Loading...

Leave a Reply

Your email address will not be published. Required fields are marked *