​តារា​​សម្ដែង​ជាមួយ​កុំកុំ​ក្នុង​​​រឿង​ “Ip Man”​ ស្លាប់​ដោយសារ​​ប្រើ​ថ្នាំ​​​ហួស​វេជ្ជបញ្ជា

តារា​សម្ដែងអង់គ្លេស Darren Shahlavi ដែល​សម្ដែង​ក្នុង​រឿង “Ip Man 2 ” ជាមួយ​កុំកុំ បាន​ទទួល​មរណៈភាព​ក្នុង​វ័យ​៤២​ឆ្នាំ ដោយសារ​ប្រើ​ប្រាស់​ថ្នាំ​លើស​ពី​វេជ្ជបញ្ជា ។ ​​

គេ​រកឃើញ​ថា Shahlavi បាន​ស្លាប់​នៅ​ថ្ងៃទី​១៤ ខែ​មករា ក្នុង​ទីក្រុង Los Angeles សហរដ្ឋអាមេរិក។ ក្រៅ​ពី​លេចមុខ​ក្នុង​រឿង “Ip Man 2 ”ជាមួយ​តារា​ក្បាច់គុន កុំកុំ Shahlavi ក៏​បាន​សម្ដែង​ក្នុង​រឿង​ជាច្រើន​ទៀត​ដូចជា “Arrow”, “Mortal Kombat: Legacy” និង “Aladdin and the Death Lamp” ជាដើម។

តារា​រូបនេះ បាន​ចាប់​ផ្ដើម​សម្ដែងជា​តួជំនួស (Stuntman) នៅ​ហុងកុង​ក្នុង​សតវត្ស​ឆ្នាំ​១៩៩០ និង​ក្រោយ​មក​​ក៏​បន្ត​ទៅ​សម្ដែង​ក្នុង​រឿងហូលីវូដ​ នៅ​អាមេរិក​ជា​ច្រើន​ទៀត។

សូមទស្សនា​វីដេអូ​ក្នុងរឿង “Ip Man 2 ”

Loading...

Leave a Reply

Your email address will not be published. Required fields are marked *