​តុលាការ​ដោះ​លែង​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​

​ភ្នំពេញ​:​ លោក​ អាត់​ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក​ រស់​ ពិសិដ្ឋ​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​៦​ ខែមេសា​ ឆ្នាំ​២០១៦​ សម្រេច​ដោះ​លែង​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ និង​ អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តាម​សំណើ​របស់​មេធាវី​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ ពួក​គេ​ទាំង​ពីរ​នាក់​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ផង​ដែរ​ ។​ ជន​ទាំង​ពីរ​នាក់​មានឈ្មោះ​ ណ​ន​ វ​ណ្ណា​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ជា​អតីត​អ្នកបើកបរ​រថយន្តក្រុង​កា​ពី​តូ​ល​ មាន​ទីលំនៅ​ផ្ទុះ​ជួល​ ផ្លូវលំ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ និង​ ឈ្មោះ​ រស់​ ស៊ី​ផៃ​ អាយុ​៣៣​ឆ្នាំ​ មានមុខរ​បរជា​អ្នក​រត់​ម៉ូតូឌុប​ មាន​ទីលំនៅ​ផ្ទុះ​លេខ​៥៨០​ ផ្លូវ​ឡ​កំបោ​ សង្កាត់​ស្វាយប៉ាក​ ខណ្ឌ​ព្រែក​ព្នៅ​ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ ហិង្សា​ ដោយ​ ចេតនា​ មាន​ ស្ថាន​ ទម្ងន់​ ទោស​ ដោយ​ ប្រើ​ អាវុធ​ បទ​ប្រឆាំង​ នឹង​ អ្នក​ រាជការ​ សាធារណៈ​ និង​ បទ​ រារាំង​ ជា​ ឧបសគ្គ​ ដល់​ ចរាចរណ៍​ សាធារណៈ​ ប្រព្រឹត្ត​ នៅ​ ចំណុច​ មុខ​ ក្រុម​ ហ៊ុន​ កា​ពី​តូ​ល​ ក្នុង​ ខណ្ឌ​ ៧​មក​រា​ កាល​ ពី​ ថ្ងៃ​ ទី​ ៦​ ខែ​ កុម្ភៈ​ តាម​ បញ្ញត្តិ​ មាត្រា​ ២១៨​ មាត្រា​ ៥០៤​ នៃ​ ក្រម​ ព្រហ្មទណ្ឌ​ និង​ មាត្រា​ ៨០​ នៃ​ ច្បាប់​ ស្ដី​ពី​ ចរាចរណ៍​ ផ្លូវ​ គោក​។​

​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ កាលពី​ថ្ងៃ​ទី​៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ​ ឆែ​ល​ វណ្ណ​ណេ​ង​ អាយុ​២៣​ឆ្នាំ​ ជា​នគរបាល​ប៉ុស្តិ៍​វាលវង់​ និង​ ឈ្មោះ​ អ៊ូ​ ពៅ​ អាយុ​៤២​ឆ្នាំ​ ជា​អធិការរង​នគរបាល​ខណ្ឌ​៧​មក​រា​ផង​ដែរ​ ៕

fr

Loading...

Leave a Reply

Your email address will not be published. Required fields are marked *