​ត្រី​ក្រាញ់​ត្បុល​ចូល​មាត់​បុរស​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​

​ខេត្តកំពង់ស្ពឺ​៖​ បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​យ៉ាង​ឈឺចាប់​ និង​អាណោច​អ​ធ័​ម​ជាទី​បំផុត​ ដោយសារ​តែ​ត្រី​ក្រាញ់​ត្បុល​ចូល​មាត់​ ខណៈ​ដែល​ជន​រង​គ្រាប់​ចាប់​បាន​ត្រី​ក្រាញ់​មួយ​ក្បាល​ ហើយ​យក​មក​ខាំ​នឹង​មាត់​នោះ​ ។​

​ហេតុការណ៍​មិន​គួរ​ឲ្យ​កើតឡើង​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៦​ ខណៈ​ដែល​មេឃ​កំពុង​មាន​ភ្លៀង​ ស្ថិត​នៅ​ចំណុច​អូរ​សំបុកចាប​ ខាងកើត​ភូមិ​ត្រពាំង​គង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​ សែ​ គិ​ន​ អាយុ​៤៥​ឆ្នាំ​ មាន​ជីវភាព​ក្រីក្រ​ គ្មាន​ប្រពន្ធ​កូន​ រស់នៅ​ជាមួយ​បងប្អូន​ ភូមិ​ត្រពាំង​គង​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ ខេត្តកំពង់ស្ពឺ​ ហើយ​នៅ​មុន​ពេល​កើតហេតុ​ មេឃ​កំពុង​ភ្លៀង​ ជន​រង​គ្រោះ​បាន​ទៅ​រក​ត្រី​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ក៏​ចាប់​បាន​ត្រី​ក្រាញ់​មួយ​ក្បាល​ យក​មក​ខាំ​ក្នុង​មាត់​ ហើយ​ត្រី​ក្រាញ់​នោះ​ បាន​ត្បុល​ចូល​ក្នុង​បំពង់ក​ជន​រង​គ្រោះ​បណ្តាល​ប្រកាច់​ដួល​ស្លាប់​នៅ​នឹង​កន្លែង​យ៉ាង​តក់ស្លុត​បំផុត​ ។​

​បច្ចុប្បន្ន​សព​ ត្រូវ​បាន​សាច់ញាតិ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

des

Loading...

Leave a Reply

Your email address will not be published. Required fields are marked *