​ថៃ​បញ្ជូន​ពលករ​ខ្មែរ​១៥៣​នាក់​មក​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ដូង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​

​ខេត្តបាត់ដំបង​៖​ ជា​បន្តបន្ទាប់​ អាជ្ញាធរ​បាន​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើការ​មិន​ស្រប​លក្ខណៈ​ច្បាប់​នៅ​ក្នុង​ទឹកដី​របស់​គេ​នោះ​ឲ្យ​មក​កម្ពុជា​វិញ​ ។​

​ពលករ​ខ្មែរ​ប្រុស​ស្រី​សរុប​ចំនួន​១៥៣​នាក់​ទៅ​ធ្វើ​ការងារ​ និង​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់​រង​ការ​ចាប់ខ្លួន​ពី​តម្រួត​ថៃ​ និង​ត្រូវ​បាន​តម្រួត​ថៃ​ចាប់​បញ្ជូន​តាម​រថយន្ត​ចំនួន​២​រថយន្ត​មក​ប្រទេស​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ កាលពី​រសៀល​ថ្ងៃ​ទី​៦​ ខែកក្កដា​ ឆ្នាំ​២០១៦​ក្រោយ​ពី​តម្រួត​ថៃ​រក​ឃើញ​ថា​ពលករ​ខ្មែរ​ទាំងនោះ​បាន​ស្នាក់​នៅ​ធ្វើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ​គ្មាន​លិខិត​ស្នាម​ត្រឹមត្រូវ​ ។​

​សូម​បញ្ជាក់​ថា​ ពលករ​ខ្មែរ​ដែល​បាន​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ខុសច្បាប់​ ភាគច្រើន​ត្រូវ​គេ​មើលឃើញ​ថា​ពួក​គេ​ធ្វើ​ដំណើរ​ចាកចេញ​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ខុសច្បាប់​ ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ និង​ខេត្តបន្ទាយមានជ័យ​ ដែល​មានការ​ឃុបឃិត​គ្នា​ជាមួយ​សមត្ថកិច្ច​ការពារ​ព្រំដែន​ទាំង​កម្ពុជា​និង​ថៃ​។​ពាក់ព័ន្ធ​និង​ការ​ឆ្លង​ដែន​ ខុសច្បាប់​នោះ​ដែរ​កន្លង​មក​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​ ពលករ​ខ្មែរ​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ជា​ខ្លាំង​ដូច​ជា​ត្រូវ​ចាញ់បោក​ការ​ជួញដូរ​មនុស្ស​និង​កម្លាំង​ពលកម្ម​ពី​សំណាក់​មេខ្យល​ខ្មែរ​ និង​មេខ្យល់​ថៃ​ ប្រឈម​និង​ការ​ចាប់​ដាក់គុក​ធ្វើ​ទារុណកម្ម​ និង​បាញ់​សម្លាប់​ពី​សមត្ថកិច្ច​ថៃ​ និង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​រត់គេច​ពី​ការ​តាម​ចាប់​របស់​តម្រួត​ថៃ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​ស្លាប់​និង​រង​របួស​ផង​ដែរ​។​បញ្ហា​ប្រឈម​ទាំងនោះ​ត្រូវ​គេ​រាយការណ៍​ឱ្យ​ដឹង​ថា​ធ្លាប់​កើតឡើង​ចំពោះ​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​រួច​ហើយ​ផង​នោះ​ដែរ​។​

​ពលករ​ខ្មែរ​១៥៣​នាក់​ខាងលើ​ក្រោយ​ពី​តម្រួត​ថៃ​ចាប់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ ក៏​បាន​ធ្វើការ​អប់រំ​ពី​សំណាក់​សមត្ថកិច្ច​កម្ពុជា​ឈរជើង​នៅ​ច្រក​អន្តរជាតិ​ដូង​ដោយ​ឱ្យ​ពួក​គាត់​ ប​ញ្ឆ​ប់​ការ​ធ្វើ​ដំណើរ​ទាំង​ប្រថុយប្រថាន​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ​ខុសច្បាប់​តទៅ​ទៀត​ ហើយ​បាន​ណែនាំ​ឱ្យ​ពួក​គាត់​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​វិញ​ ៕​ ពាយព្យ​

IMG_5040

IMG_5043

Loading...

Leave a Reply

Your email address will not be published. Required fields are marked *