​ទាហាន​តួកគី​ ៧​នាក់បាន​ស្លាប់ ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះ​មួយ​នៅ​ឃ្លាំង​គ្រាប់

លោក​ប្រធានា​ធិបតី​ រ៉េ​សិប​ តៃ​យីប ​អេរ​ដូ​ហ្គែន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍ថា ​ទាហាន​តួកគី​ ៧​នាក់បាន​ស្លាប់ ​នៅ​ក្នុង​ឧប្បត្តិ​ហេតុ​ផ្ទុះ​មួយ​នៅ​ឃ្លាំង​គ្រាប់​របស់​កង​ទ័ព​។ ​

ក្រសួង​ការ​ពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ឧប្បត្តិ​ហេតុ​ផ្ទុះ​នោះ​ បាន​កើត​ឡើង​នៅ​មូល​ដ្ឋាន​ទ័ព​មួយ​នៅ​តំបន់​Sungu Tepe​ នៅ​តួកគី​ភាគ​អាគ្នេយ៍​ក្បែរ​ព្រំ​ដែន​ជាមួយ ប្រទេស អ៊ីរ៉ាក់ និងអ៊ីរ៉ង់​កាលពីថ្ងៃ​សុក្រ​​។

​លោក ​អេរ​ដូ​ហ្គែន ​បាន​ថ្លែង​ប្រាប់​សន្និ​សីទ​កាសែត​មួយ​ថា៖​«​យើង​បាន​បាត់​បង់​ជីវិត​ទាហា ៧​នាក់ ​នៅ​ក្នុង​ការ​ផ្ទុះ​ឃ្លាំង​អាវុធ ​និង​២៥​នាក់​ផ្សេង​ទៀត​ រង​របួស​»។

លោក​ បាន​ថ្លែង​ថា ​ការ​ស៊ើប​អង្កេត ​កំពុង​ដំណើរ​ការ​ដើម្បី​ស្វែង​រក​ឲ្យ​ឃើញ​អ្វី​ដែល​បណ្តាល​ឲ្យ​ផ្ទុះ​នោះ ពិត​ប្រាកដ​៕

 

Loading...