​នគរបាល​ខេត្ត​ព្រះ​សីហ​នុប​ន្ត​នាំ​យក​ទឹក​សុទ្ធ​៥២០​យួរ​ និង​ទឹក​ប្រើប្រាស់​ ចំនួន​៣​ឡាន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៥៤​គ្រួសារ​

​ព្រះ​សីហ​នុ​ :​ លោក​ឧត្តមសេនីយ៍ទោ​ ជួន​ ណា​រិ​ន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ និង​សហការី​ នៅ​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​បន្ត​នាំ​យក​ទឹក​សុទ្ធ​ចំនួន​៥២០​យួរ​ និង​ទឹក​ប្រើប្រាស់​ ចំនួន​៣​ឡាន​យក​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​២៥៤​គ្រួសារ​ នៅ​ភូមិ​តា​ពៅ​ ឃុំ​ជើងគោ​ ស្រុក​ព្រៃ​នប់​ ដែល​កំពុង​ខ្វះខាត​ទឹក​បរិភោគ​ និង​ទឹក​ប្រើប្រាស់​យ៉ាង​ខ្លាំង​នោះ​ ។​

​លោក​ជួន​ ណា​រិ​ន្ទ​ បាន​បញ្ជាក់​ថា​ យើង​បាន​បន្ត​ដឹក​ទឹក​ទាំង​ទឹក​សុទ្ធ​ និង​ទឹក​សម្រាប់​ប្រើប្រាស់​ ជូន​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ តែ​ម្តង​ ពីព្រោះ​ឆ្នាំ​នេះ​មានការ​រាំង​ស្ងួត​ខ្លាំង​ អណ្តូង​ ស្រះ​ទឹក​ រីង​អស់ហើយ​នោះ​ ។​ ជាមួយ​គ្នា​នេះ​ មាន​នំ​បុ័ង​ចំនួន​៣០០​ដើម​ មក​ចែក​ជូន​ កុមារៗ​នៅ​ទីនោះ​ផង​ដែរ​ ។​

​កន្លង​មក​សិស្សានុសិស្ស​នៅ​ភូមិ​តា​ពៅ​ ចំនួន​១៩​នាក់​ ដែល​រៀន​នៅ​សាលា​អនុ​វិទ្យាល័យ​ ដូងប្រេង​តា​នៃ​ លោកស្នងការ​បាន​ជួល​រឺ​ម៉ក​ម៉ូតូ​១​គ្រឿង​សំរាប់​ដឹក​ទៅ​រៀន​រាល់ថ្ងៃ​ ៕​

gr

f

ee

c

Loading...

Leave a Reply

Your email address will not be published. Required fields are marked *