​នគរបាល​ស្រុក​កំ​រៀង​ បង្ក្រាប​មេ​ក្លោ​ង​គ្រឿងញៀន​ ដកហូត​បាន​ថ្នាំ​ញៀន​ជា​ច្រើន​ពាន់​គ្រាប់​

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកកំរៀង បានបើកប្រតិបតិ្តបង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងដកហូតបានថ្នាំញៀនជាច្រើនពាន់គ្រាប់។

ករណីបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

លោក ទិត្យ គល់ អធិការរងនគរបាលស្រុកកំរៀង បានប្រាប់ប្រភពព័ត៌មានថា ជនសង្ស័យជាមេក្លោងគ្រឿងញៀន ឈ្មោះ ហុង ពៅ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ និងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា៣០០០គ្រាប់ ថ្នាំក្រវី១០ថង់ និងម៉ាទឹកកក១ថង់។

បច្ចប្បន្នជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនីតិវិធី ៕

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *