​នារី​ម្នាក់​នេះ​ត្រូវ​ចោរ​ភ្ជង់​ប្លន់​បាន​តែ​ម៉ូតូ​ រីឯ​សម្រស់​របស់​នាង​ ពួក​ចោរ​មិន​ខ្ចី​យក​ទេ​

​ភ្នំពេញ​៖​ នារី​ដ៏​ស្រស់​ស្អាត​ម្នាក់​ត្រូវ​ខ្មាន់កាំភ្លើង​២​នាក់​ជិះ​ម៉ូតូ​តាម​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ម៉ូតូ​របស់​នាង​បាន​សម្រេច​ ហើយ​ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​ ។​ រីឯ​សម្រស់​ដ៏​ល្អ​ផូរផង់​របស់​នាង​ ក្រុម​ចោរ​មិន​យក​នោះ​ទេ​ ។​

​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​រំលង​អ​ធា​ត្រ​ ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២០១១​ ម្តុំ​ផ្សារ​ឈូក​មាស​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​ប្រភព​ព័ត៌មាន​ពី​កម្លាំង​សមត្ថកិច្ច​បាន​បង្ហើប​ថា​ ស្ដ្រី​រង​គ្រោះ​មានឈ្មោះ​ស៊ី​ម​ គឹ​ម​ហៀ​ក​ បានឱ្យ​ដឹង​ថា​ មុន​កើតហេតុ​ គាត់​បាន​ចេញពី​កម្មវិធី​នៅ​ឯ​កោះ​ពេជ្រ​ ដោយ​ជិះ​តែ​ម្នាក់ឯង​ មក​ផ្ទះ​តាម​បណ្តោយ​ផ្លូវ​២០១១​ លុះ​ជិះ​មក​ជិត​ដល់​ផ្ទះ​ ក៏​លេចមុខ​ជនល្មើស​២​នាក់​ ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ និង​ប្រើប្រាស់​កាំភ្លើងខ្លី​មួយ​ដើម​ បាន​ដក​គំរាម​និង​ភ្ច​ង់​ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព​ ។​

​ប្រភព​បញ្ជាក់​ថា​ ម៉ូតូ​ដែល​ក្រុម​ចោរ​ភ្ច​ង់​ប្លន់​យក​ទៅ​នោះ​ម៉ាក​ Nex​ ព​ណ៍​ផ្កាឈូក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១CZ-៧២១៨​ ។​

​សូម​បញ្ជាក់​ថា​ អំពើ​ប្លន់​ប្រដាប់​អាវុធ​កើត​ឡើងជា​ញឹកញាប់​ក្នុង​ក្រុងភ្នំពេញ​សព្វថ្ងៃ​ ។​ ប្រជាពលរដ្ឋ​មាន​អារម្មណ៍​ថា​ អ​សុវត្ថិភាព​នៅ​ពេល​មានធុរៈ​ចាំបាច់​ត្រូវធ្វើ​ដំណើរ​ពេល​យប់​ម្តងៗ​ក្នុង​ក្រុងភ្នំពេញ​នោះ​ ៕​

ses (3)

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *