​នារី​ស្រស់​ស្អាត​ម្នាក់​ជាប់​សង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ត្រូវ​នគរបាល​ចាប់ខ្លួន​

​ខេត្ត​ត្បូងឃ្មំ​ុៈ​ នគរបាល​អធិការដ្ឋាន​ស្រុក​មេមត់​បាន​បញ្ជាក់​ថា​ បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ជាប់​សង្ស័យ​ពាក់​ពន្ធ​គ្រឿងញៀន​ល្មើសច្បាប់​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​តាម​នីតិវិធី​ ។​

​ការ​ចាប់ខ្លួន​ស្ត្រី​ខាងលើ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​ ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ភូមិ​លោ​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មំ​ុ​ ។​

​ស្ត្រី​សង្ស័យ​ឈ្មោះ​ជី​ សៀ​លីវ​ អាយ​៣៣​ឆ្នាំ​ ជាតិខ្មែរ​ រស់នៅ​ភូមិ​លោ​ ឃុំ​កំ​ពាន់​ ស្រុក​មេមត់​ ។​ ជាមួយ​ការ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ នគរបាល​បាន​រក​ឃើញ​វត្ថុ​តាង​ម្សៅ​ក្រាម​ព​ណ៍​ស​ សង្ស័យ​ជា​ថ្នាំ​ញៀន​២​ក​ញ្ចា​ប់​ធំ​ ម៉ូតូ​១​គ្រឿង​ និង​លុយ​៤០០០០​រៀល​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ រួម​ជាមួយ​វត្ថុ​តាង​ត្រូវ​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕​

11

Loading...

Leave a Reply

Your email address will not be published. Required fields are marked *