​បងប្អូន​មេ​រង​អាវុធហត្ថ​ខេត្តពោធិ៍សាត់​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ពេល​ទៅ​ចូលរួម​ពិធី​បំពាក់ស័ក្តិ​

​ខេត្តពោធិ៍សាត់​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​ រវាង​កុង​ទី​ន័​រ​ បុក​រះ​រថយន្ត​ និង​ ម៉ូតូ​ជា​ច្រើន​គ្រឿង​ បាន​កើតឡើង​កាលពី​ព្រឹក​ ថ្ងៃ​ទី​ ០៦​ ខែ​ មេ​សា​ ឆ្នាំ​ ២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ចំណុច​ភូមិ​ថ្គោល​ធំ​ ឃុំ​អ​ន្សា​ចំបក់​ ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ ស្រាល​ច្រើន​នាក់​។​

​សមត្ថកិច្ច​បាន​ប្រាប់​ថា​ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​នេះ​ ជា​សាច់ញាតិ​ និង​បងប្អូន​ លោក​ ហ៊ុន​ សុ​ភក្តិ​ ដែល​ទើប​ទទួល​បានការ​តែងតាំង​ ជា​មេបញ្ជាការ​រង​ អាវុធហត្ថ​ខេត្តពោធិសាត់​កាលពី​ព្រឹក​ថ្ងៃ​ទី​៦​ ខែមេសា​ ។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ កើតឡើង​ដោយសារ​រថយន្ត​កុង​ទី​ន័​រវែង​ ប្រវែង​ ៤០​ហ្វី​ត​ ពាក់​ស្លាក​លេខ​ ប៉ៃលិន​ 3A-0282​ ទំនងជា​ងងុយ​ ហើ​ក​ដេក​លក់​មួយភាំង​ បើកភ្នែក​ឡើង​ក៏​ជ្រុល​បុក​រះ​ រថយន្ត​ និង​ ម៉ូតូ​ជា​ច្រើន​គ្រឿង​ បណ្តាល​ឲ្យ​ក្រឡាប់​ទទឹង​ផ្លូវ​ នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។​ នេះ​បើ​តាម​លោក​ ឯម​ រុន​ អធិការ​នគរបាល​ស្រុក​ក្រគរ​ ។​

​លោក​ បន្ត​ថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ បាន​បណ្តាល​ឲ្យ​រថយន្ត​ Lexus​ 570​ ស្លាក​លេខ​ភ្នំពេញ​ 2L-8879​ ខូចខាត​ទាំងស្រុង​ និង​ រថយន្ត​ Ford​ ហ្វ​ដ​ ស៊េរី​ថ្មី​ ស្លាក​លេខ​ភ្នំពេញ​ 2AE-6127​ ខូចខាត​យ៉ាងដំណំ​ និង​ ម៉ូតូ​អ្នកស្រុក​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ខូចខាត​មួយ​ចំនួន​ ។​ ដោយឡែក​ជន​រង​គ្រោះ​ ទាំង​របួសធ្ងន់​ និង​ របួសស្រាល​ ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល​ ៕​

sses (5)

sses (4)

sses (3)

sses (2)

sses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *