​បង្ក្រាប​គ្រឿងញៀន​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​ ដកហូត​គ្រឿងញៀន​មួយ​ចំនួន​ធំ​ ព្រមទាំង​កាំភ្លើង​

​ខេត្តបាត់ដំបង​៖​ កម្លាំង​អាវុធហត្ថ​ និង​កម្លាំង​នគរបាល​ខេត្តបាត់ដំបង​ បាន​បន្ត​បើក​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​២​ករណី​ ដាច់​ដោយឡែក​ពី​គ្នា​ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​គ្រឿង​ សរុប​៣​នាក់ ​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ រួម​និង​កាំភ្លើងខ្លី​១​ដើម​បាញ់​គ្រាប់​ខ្យល់ ​អាច​បង្ក​ឱ្យ​មនុស្ស​ស្លាប់​ផង​ដែរ​ ។​

​កម្លាំង​សមត្ថកិច្ច​ខេត្តបាត់ដំបង​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​បានជា​បន្តបន្ទាប់ ​នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ បទល្មើស​គ្រឿងញៀន​ត្រូវ​គេ​មើលឃើញ​ថា ​កំពុង​តែ​កើត​មាន​ចាប់តាំងពី​ទីក្រុង​រហូត​ដល់ទី​ជនបទ​ កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​ និង​ព្រួយ​បារ​ម្ម​ពី​សំណាក់​ពលរដ្ឋ​រស់នៅ​ក្នុង​ខេត្តបាត់ដំបង​ ជា​ពិសេស​គ្រឿង​ក៏​ត្រូវ​គេ​មើលឃើញ​ទៀត​ថា​ បាន​និង​អូស​ទាញ​ស្រទាប់​យុវជន​ឱ្យ​ធ្លាក់ខ្លួន​ចូល​ប្រឡូក​ក្នុង​គ្រឿងញៀន​ បើសិនជា​សមត្ថកិច្ច​គ្មាន​វិធានការ​ទប់ស្កាត់​ និង​បង្ក្រាប​ពុំ​មាន​ប្រសិទ្ធភាព​ទេ​នោះ​ ។​

​ករណី​ទី​១​កម្លាំង​អាវុធហត្ថ​បង្ក្រាប​ជនសង្ស័យ​គ្រឿងញៀន​២​នាក់​កាលពី​រសៀល​ថ្ងៃ​ទី​៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​ថ្មី​ ឃុំ​អូរ​ដា​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ឈ្មោះ​ផុ​ន​ យ៉ា​ត​ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​ មានមុខរ​រត់​ម៉ូតូឌុប​ រស់នៅ​ភូមិ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ត​ប៉ៃលិន​ ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​ថង់​ស្មើ​និង​១០.៦៩​ក្រាម​ និង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ wy១៣០​គ្រាប់​ កាំភ្លើងខ្លី​បាញ់​គ្រាប់​ខ្យល់​១​ដើម​គ្រាប់​ចំនួន​៦​គ្រាប់​ ម៉ូតូ​១​គ្រឿង​ ។​

​ករណី​ទី​២​ កម្លាំង​នគរបាល​បង្ក្រាប​ជនសង្ស័យ​២​នាក់​កាលពី​ថ្ងៃ​ទី​៤​ ខែកក្កដា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​ភូមិ​រំចេក​ ៥​ សង្កាត់​រតនៈ​ ក្រុង​បាត់ដំបង​ មានឈ្មោះ​ សួន​ ផ​ល្លី​ ភេទ​ ប្រុស​ អាយុ​២២​ឆ្នាំ​ និង​ឈ្មោះ​ អូន​ សម្បត្តិ​ ហៅ​ខ្មៅ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ពួក​គេ​ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ស្រែ​ជី​ពៅ​ ឃុំ​មាន​ជ័យ​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ដកហូត​បាន​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ចំនួន​២​ថង់​ ស្មើ​និង​៥.៩៦​ក្រាម​ និង​ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​ ។​

​ជនសង្ស័យ​គ្រឿងញៀន​នុង​វត្ថុ​តាង​ថ្នាំ​ញៀន​ខាងលើ​ កម្លាំង​សមត្ថកិច្ច​ទាំង​២​ កំពុង​តែ​កសាង​សំណុំរឿង​ ដើម្បី​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​ ពាយព្យ​

IMG_5014

IMG_5026

IMG_5027

IMG_5029

Loading...

Leave a Reply

Your email address will not be published. Required fields are marked *