​បន្ត​ផ្ទុះអាវុធ​ក្បែរ​អាកាសយានដ្ឋាន​ដូ​ណេ​ត​ស្គ៍​ បើ​ទោះ​ស្ថិត​ក្រោម​បទ​ឈប់​បាញ់​ក៏​ដោយ​

​ការ​ផ្ទុ​អាវុធ​ ក្នុង​នោះ​មាន​ទាំង​ការ​ប្រើ​អាវុធ​ធុន​ធ្ងន់​ផង​ដែរ​បាន​បន្ត​កើតឡើង​នៅ​ក្បែរ​អាកាសយានដ្ឋាន​ ដូ​ណេ​ត​ស្គ៍​ ដែល​ជាទី​ក្រុង​ធំ​បំផុត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ហើយ​ក្រុម​ឧទ្ទាម​គាំទ្រ​រុ​ស្ស៊ី​បាន​បញ្ជាក់​ថា​ ការ​ផ្ទុះអាវុធ​មិន​បាន​ស្ងប់ស្ងាត់​នោះ​ទេ​ចាប់តាំងពី​ខែកុម្ភៈ​ រៀង​មក​បន្ទាប់​ពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចូល​ជា​ធរមាន​។​

​នៅ​តំបន់​ Spartak​ ជិត​អាកាសយានដ្ឋាន​ ជា​កន្លែង​មួយ​ក្នុង​ចំណោម​ទីតាំង​ដទៃ​ផ្សេង​ទៀត​ស្ថិត​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ដែល​បន្ត​ផ្ទុះ​អរិភាព​គ្នា​រវាង​ក្រុម​ឧទ្ទាម​ នឹង​កម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ ចាប់តាំងពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ និង​អា​ល្លឺ​ម៉​ង់​នៅ​ទីក្រុង​ Minsk​ ក្នុង​ប្រទេស​ប៉េ​ឡា​រូស​ ចូល​ជា​ធរមាន​កាលពីមុន​មក​នោះ​។​

​ខ្មាន់កាំភ្លើង​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ម្នាក់​ឈ្មោះ​ Roman​ បញ្ជាក់​ថា​ «​គ្មាន​ថ្ងៃ​ណាមួយ​ដែល​ថា​ ស្ងប់ស្ងាត់​នោះ​ទេ​នៅ​ទី​នេះ​ ចាប់តាំងពី​កិច្ច​ព្រៀម​ព្រម​ឈប់​បាញ់​មក​ ។​ ថ្ងៃនេះ​មិត្ត​របស់​យើង​ម្នាក់​បាន​ស្លាប់​ ។​ យើង​បាន​បាត់បង់​មិត្ត​រួម​អាវុធ​៩​នាក់​ហើយ​ចាប់តាំងពី​កិច្ចព្រមព្រៀង​ឈប់​បាញ់​មាន​ប្រសិទ្ធភាព​»​។​

​លោក​ Roman​ ជា​អ្នកគ្រប់គ្រង​កម្លាំង​១២០​នាក់​ ឈរជើង​នៅ​តំបន់​ Vostok​ សមរភូមិ​ភាគ​ខាងកើត​ Spartak​ ជា​ភូមិសាស្ត្រ​មួយ​ដែល​លំនៅ​ឋាន​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ទៀត​រង​ការ​បំផ្លិចបំផ្លាញ​អំឡុង​ពេល​ប្រយុទ្ធ​ដោយ​ប្រើ​កាំភ្លើង​ធុន​ធ្ងន់​កាលពី​ខែ​មុន​ ស្ថិត​នៅ​ក្បែរ​អាកាសយានដ្ឋាន​ទីក្រុង​ ដូ​ណេ​ត​ស្គ៍​។​
​ពលរដ្ឋ​ភាគច្រើន​បាន​ភៀសខ្លួន​ចាក​ចេញពី​លំនៅ​ឋាន​របស់​ពួក​គេ​ស្ថិត​នៅ​ក្នុង​តំបន់​ Spartak​ ដោយសារ​តែ​ការ​ផ្ទុះអាវុធ​ ។​ ប៉ុន្តែ​ទោះ​យ៉ាងណា​ ពលរដ្ឋ​មួយ​ចំនួន​មិន​អាច​ភៀសខ្លួន​ទៅ​ណា​ចោល​កន្លែង​ដែល​ពួក​គេ​ធ្លាប់​រស់នៅ​ពី​មុន​មក​នោះ​ទេ​ ហើយ​ម្យ៉ាងទៀត​ ពួក​គេ​ក៏​គ្មាន​កន្លែង​ដែល​ត្រូវ​ទៅ​ផង​ដែរ​។​

​អ្នកស្រុក​ម្នាក់​ឈ្មោះ​ Yelena​ អាយុ​៦១​ឆ្នាំ​បាន​និយាយ​ថា​ «​សង្គ្រាម​បាន​បន្ត​អូស​បន្លាយ​រយៈពេល​ជិត​១​ឆ្នាំ​នៅ​ទី​នេះ​ ។​ យើង​សមជា​មួយ​ស្ថានការណ៍​បែប​នេះ​ទៅ​ហើយ​ ។​ ទោះ​យ៉ា​ណា​ ខ្ញុំ​មិន​ធ្លាប់​គិត​ថា​ ខ្ញុំ​ជួប​ប្រទះ​កាលៈទេសៈ​បែប​នេះ​ទេ​ ។​ យើង​មាន​ត្រង់​សេ​ យើងរ​ត់ទៅ​កន្លែង​នោះ​ នៅ​ពេល​ការ​ប្រយុទ្ធ​កើតឡើង​»​។​ អ្នកស្រី​បាន​រស់នៅ​ក្នុងផ្ទះ​ដែល​បាក់បែក​ជាមួយ​កូនស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ​ដែល​បាត់បង់​សាលា​តាំងពី​ខែឧសភា​ ឆ្នាំ​២០១៤​មក​ម្ល៉េះ​ ។​

​ភាគី​រដ្ឋាភិបាល​ និង​ក្រុម​បះបោរ​ទាមទារ​ផ្តាច់ខ្លួន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ដែល​សម្លាប់​មនុស្ស​ជាង​៦​ពាន់​នាក់​ ចាប់តាំងពី​ខែមេសា​ ឆ្នាំ​២០១៤​មក​នោះ​បាន​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ជា​អ្នក​រំលោភ​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ។​ ការ​ផ្ទុះអាវុធ​ចេញពី​ទីតាំង​ភាគី​ទាំង​ពីរ​បាន​បន្ត​កើតឡើង​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ស្ថិត​នៅ​តាម​ខ្សែបន្ទាត់​ Spartak​ ។​

​រដ្ឋាភិបាល​ទីក្រុង​គៀវ​ និង​សម្ពន្ធមិត្ត​លោក​ខាងលិច​បាន​ចោទប្រកាន់​រុ​ស្ស៊ី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ការ​ប៉ះ​បោរ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ ជា​អ្នក​ផ្តល់​អាវុធ​ និង​ថវិកា​ ព្រមទាំង​កម្លាំង​ទ័ព​ឆ្លងកាត់​ព្រំដែន​ទៅ​ជួយ​ក្រុម​បះបោរ​ក្នុង​សកម្មភាព​វាយប្រហារ​មក​លើ​រដ្ឋាភិបាល​ទីក្រុង​គៀវ​។​ ទីក្រុង​មូ​ស្គូ​បាន​ច្រាន​ចោលការ​ចោទប្រកាន់​នេះ​។​

​ក្រុម​ឧទ្ទាម​បាន​និយាយ​ថា​ ពួក​គេ​ផ្ទុះអាវុធ​ ដោយសារ​ការ​វាយប្រហារ​ពី​កងទ័ព​អ៊ុយ​ក្រែ​ន​ប៉ុណ្ណោះ​ ។​ ពួក​គេ​មិន​ទាន់​រំពឹង​ថា​ កិច្ចព្រមព្រៀង​ឈប់​បាញ់​នឹង​មាន​ប្រសិទ្ធភាព​យូរ​ប៉ុណ្ណា​ទៀត​ទេ​ ពួក​គេ​គំរាម​វាយ​ដណ្តើម​គ្រប់គ្រង​ទឹកដី​បន្ថែម​ទៀត​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ លោក​ប៉េ​ត្រូ​ ប៉ូ​រ៉ូ​សេន​កុ​ បាន​ថ្លែង​អំឡុង​ពេល​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៊ែ​ក​ឡាំង​ ប្រទេស​អា​ល្លឺ​ម៉​ង់​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ថា​ លោក​មាន​បំណង​ចង់​ឲ្យ​មេដឹកនាំ​សហភាព​អឺរ៉ុប​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​ទៀត​ប្រឆាំង​រុ​ស្ស៊ី​ ប្រសិនបើ​ទីក្រុង​មូ​ស្គូ​មិន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឈប់​បាញ់​ទីក្រុង​ Minsk​ ទេ​នោះ​ ៕​
យ៉ា​ត​ សុមេធ​

xes

Loading...

Leave a Reply

Your email address will not be published. Required fields are marked *