​បាក់​រណ្តៅ​ដី​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​ស្លាប់​បុរស​ម្នាក់​

​ខេត្តបាត់ដំបង​ ៖​ បុរស​ម្នាក់​ត្រូវ​រណ្តៅ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក​បាក់​សង្កាត់​ស្លាប់​ ហើយ​សាកសព​មក​ដល់​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ ទើបត្រូវ​បាន​យក​ចេញពី​រណ្តៅ​រ៉ែ​មាស​ ។​ ជន​រង​គ្រោះ​ជាមួយ​គ្នីគ្នា​៣​នាក់​ទៀត​បាន​នាំ​គ្នា​ចុះ​ទៅ​ក្នុង​រណ្តៅ​ដើម្បី​រុករក​រ៉ែ​មាស​ដែល​ជា​តំបន់ហាមឃាត់​របស់​អង្គភាព​ជំនាញ​ ។​

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ បាន​បញ្ជាក់​ថា​ នៅ​វេលា​ប្រមាណ​ជា​ម៉ោង​០០​និង​៣០​នាទី​ រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ​២០១៦​ ប្រជាពលរដ្ឋ​ ៤​នាក់​ ដែល​រស់នៅ​ភូមិ​អូរ​ល្ហុង​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ បាន​ នាំ​គ្នា​រុក​ព្រៃ​ចូល​ទៅ​កាន់​តំបន់​រុករក​រ៉ែ​មាស​ ដែល​មាន​ទីតាំង​ទល់មុខ​នឹង​ភូមិ​ថ្នល់​បត់​ ឃុំ​អូរ​រំដួល​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ។​

​ក្នុង​ការ​រុករក​នេះ​ ពួក​គេ​បាន​ចាប់ផ្តើម​ចុះ​ទៅ​ក្នុង​រណ្តៅ​ចាស់​ដែល​ត្រូវ​គេ​បោះបង់​ ដើម្បី​ធ្វើការ​គាស់កកាយ​យក​រ៉ែ​មាស​ចេញពី​រណ្តៅ​ ។​ នៅ​ពេល​នោះ​ដែរ​គឺ​ជន​រង​គ្រោះ​ ឈ្មោះ​ នួន​ ទ្រា​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​អូរ​ល្ហុង​ ជា​អ្នក​ចុះ​ទៅ​ក្នុង​បាត​រណ្តៅ​ ដែល​មាន​ជម្រៅ​ជ្រៅ​បង្គួរ​ ។​ មួយសន្ទុះ​ក្រោយមក​ ក៏​មានការ​ឆោឡោ​ឡើង​ ដោយសារ​តែ​រណ្តៅ​ដែល​ជន​រង​គ្រោះ​កំពុង​ ចុះ​នោះ​បាន​បាក់​ដី​យ៉ាង​ធំ​សង្កត់​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​អង្គុយ​ក្នុង​បាត​រណ្តៅ​ ធ្វើ​អោយ​មានការ​ថប់ដង្ហើម​ស្លាប់​ភ្លាមៗ​ផង​ដែរ​ ហើយ​ក្រុម​បក្ខពួក​ដែល​នៅ​សេសសល់​ ចំនួន​៣​នាក់​ បាន​ខំប្រឹង​ប្រែង​ជួយ​ជីក​កកាយ​ដើម្បី​ទាញ​យក​ជន​រង​គ្រោះ​អោយ​ចេញ​ផុត​ពី​បាត​រណ្តៅ​ ប៉ុន្តែ​ពួក​គេ​មិន​អាច​ទាញ​យក​បាន​ឡើយ​ គឺ​រហូត​ដល់​ព្រឹក​ទើប​យក​សព​បាន​ ។​

​ប្រធាន​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត​ លោក​ អ៊ា​ន​ មាឃ​ បាន​លើក​ឡើង​ថា​ កន្លង​មក​ លោក​បាន​ចេញ​សារាចរ​ណែនាំ​ម្តង​ជា​ពីរ​ដង​រួច​មក​ហើយ​ ដើម្បី​អោយ​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​ នៅ​តាម​តំបន់​នោះ​ជួយ​រារាំង​ និង​ទប់ស្កាត់​រាល់​បទល្មើស​នៃ​ការ​រុករក​រ៉ែ​មាស​នេះ​ ដើម្បី​ អោយ​ពួក​គេ​ធ្វើ​ច្បាប់​អោយ​បាន​ត្រឹមត្រូវ​ ៕​ ពាយព្យ​

4

3

2

5

sa

Loading...

Leave a Reply

Your email address will not be published. Required fields are marked *