​បាញ់​ប្លន់ទ្រព្យសម្បត្តិ​បណ្តាល​ឲ្យ​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​ស្នួល​​ ខេត្តក្រចេះ

​ខេត្តក្រចេះ​ ៖​ វេលា​ម៉ោង​១៩​និង​២៥​នាទី​ នៅ​ចំណុច​អូរ​ខ្មោះ​ ឧ​ប​សម្ព​ន្ធ័​ភូមិ​មា​ក់​កណ្តាល​ ឃុំ​ស្រែ​ចារ​ ស្រុក​ស្នួល​ ខេត្តក្រចេះ​ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចំនួន​២​នាក់​ ប្រដាប់​ដោយ​អាវុធ​វែង​ចំនួន​១​ដើម​ និង​ ម្នាក់​ទៀត​កាន់​កាំបិត​ផ្គាក់​ចំនួន​១​ បាន​ធ្វើ​សកម្មភាព​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ សឿ​ន​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ឡា​ច​ ឡោ​ ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ អ្នក​ទាំង​២​រស់នៅ​ភូមិ​ ឃុំ​ ខាងលើ​ ត្រូវ​ចំពោះ​បណ្តាល​ឲ្យ​របួស​ជា​ទម្ងន់​ និង​ បាន​យក​ប្រាក់​អស់​ចំនួន​២​លាន​រៀល​ ។​

​ជន​រង​គ្រោះ​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ។​ ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច​ ជនល្មើស​រត់​ចូល​ក្នុង​ព្រៃ​ចំការ​កៅស៊ូ​គេចខ្លួន​បាត់​ ។​ វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​រួម​មាន​ ៖​ សំបក​គ្រាប់​ប្រភេទ​ AK​ ចំនួន​១​សំបក​ និង​ ក្បាល​គ្រាប់​(​បាល់​គ្រាប់​)​ ចំនួន​១​ ។​

​សូម​បញ្ជាក់​ជូន​ថា​ ពី​ផ្លូវជាតិ​ចូល​តាម​ផ្លូវលំ​មក​កន្លែង​កើតហេតុ​ ចំងាយ​ប្រមាណ​ចំនួន​២៥​ គីឡូម៉ែត្រ​ ជា​តំបន់​ដាច់​ស្រយាល​ ប្រ​ព​ន្ធ័​សេវា​ទូរស័ព្ទ​មិន​អាច​ទំនាក់ទំនង​បាន​ ៕
aaa

ses (2)

ses (1)

Loading...

Leave a Reply

Your email address will not be published. Required fields are marked *