​បុគ្គលិក​ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម​ចេញ​ឆក់​ទូរស័ព្ទ​ ត្រូវ​នគរបាល​ចាប់​ដាក់​ខ្នោះ​

​ភ្នំពេញ​៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ចាប់​ដាក់​ខ្នោះដៃ​ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​ចំណុច​ មុខ​ផ្ទះ​លេខ​ 727​ ផ្លូវ​ ព្រះ​មុនី​វង្ស​ ភូមិ​ 9​ ក្រុម​ 16​ សង្កាត់​ បឹង​កេងកង​3​ ខណ្ឌចំការមន​ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជន​រង​គ្រោះ​ម្នាក់​ ឈ្មោះ​ គង់​ រ​ដ្ឋា​ ភេទ​ស្រី​ អាយុ​ 19​ ឆ្នាំ​ មុខរបរ​ អ៊ុតសក់​ ស្នាក់​នៅផ្ទះ​ជួល​ គ្មាន​លេខ​ ផ្លូវ​ 107​ សង្កាត់​មនោ​រម្យ​ ខណ្ឌ​ 7​ មក​រា​ រាជធានី​ភ្នំពេញ​ ។​

​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនសង្ស័យ​ឃាត់ខ្លួន​មានឈ្មោះ​ សេង​ ផល្លា​ ភេទ​ប្រុស​ អាយុ​ 24​ ឆ្នាំ​ មុខរបរ​ បុគ្គលិក​ក្រុមហ៊ុន​គ្រឿង​សង្ហា​រឹម​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវ​ 392​ សង្កាត់​បឹង​កេងកង​1​ ខណ្ឌចំការមន​ ។​ ជាមួយ​ការ​ចាប់ខ្លួន​ នគរបាល​បាន​ដកហូត​ ទូរស័ព្ទ​ 01​ គ្រឿង​ ម៉ាក​ សាំង​សុង​,​ ម៉ូតូ​ 01​ គ្រឿង​ ម៉ាក​ VaVe​ ពណ៌​ ខ្មៅ​ ពាក់​ស្លាក​លេខ​ 1CA-2014​ ភ្នំពេញ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​នគរបាល​កសាង​សំណុំរឿង​បញ្ជូន​តាម​នីតិវិធី​ ។​ រីឯ​ទូរស័ព្ទ​ម៉ាក​សាំ​សុង​ ត្រូវ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ៕​

2

1

Loading...

Leave a Reply

Your email address will not be published. Required fields are marked *