​បុរស​ម្នាក់​ចងក​សម្លាប់​ខ្លួន​ក្នុងភូមិ​គ្រឹះ​ឧកញ៉ា​ ឃុន​ សៀ​

ភ្នំពេញ​៖​ បុរស​វ័យ​ប្រមាណ​ ២០​ឆ្នាំ​ម្នាក់​ បាន​ចងក​សម្លាប់​ខ្លួន​ ក្នុងភូមិ​គ្រឹះ​ដ៏​ស្កឹមស្កៃ​របស់​ឧកញ៉ា​ ឃុន​ សៀ​ ទាំង​មិនដឹង​មូលហេតុ​ ខណ​:​ប្រជាពលរដ្ឋ​សង្ស័យ​ថា​ អាច​វិ​បិត្ត​រេ​ឿ​ង​លុយ​ឬ​រេ​ឿ​ង​ទំនាស់​ ។​

​សព​បុរស​រូប​នេះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ទី​១៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ នៅ​នឹង​កាំជណ្តើរ​ ស្ថិត​ក្នុងភូមិ​គ្រឹះ​លេខ​២៧១​ បណ្តោយ​ផ្លូវ​៣៧១​ ក្រុម​ទី​២​ ភូមិ​មាក់ក្លឿ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ ដែល​គេ​ដឹង​ថា​ ជា​របស់​លោក​ឧកញ៉ា​ ឃុន​ សៀ​។​ រហូត​មក​ដល់​ម៉ោង​ ១២:៣០​នាទី​ សព​បុរស​ដែល​ចងក​ធ្វើ​អត្តឃាត​ដោយ​មិនដឹង​មូលហេតុ​នេះ​ យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ច្បារ​អំពៅ​រង់ចាំ​សាច់ញាតិ​។​

​បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ប្រ​សិន​រហូត​ដល់​ពេល​ល្ងាច​ថ្ងៃនេះ​ នៅ​តែ​មិនឃើញ​សាច់ញាតិ​យក​ទទួល​ទៀត​នោះ​ សមត្ថកិច្ច​នឹង​សម្រេច​បូជា​ហើយ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *