​បុរស​ម្នាក់​ធ្លាក់​ពីលើ​ផ្ទះ​ ជាន់​ទី​៣​ បណ្តាល​ឲ្យ​រង​ របួសធ្ងន់​សង្ស័យ​ស្រវឹងស្រា​ច្រ​លំ​ផ្លូវ​ចូល​ផ្ទះ​

បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ នៅ​កន្លែង​កើតហេតុ​ ក្រោយ​ពេល​ដែល​ គេ​សង្ស័យ​ថា​ បាន​ធ្លាក់​ពីលើ​ផ្ទះ​ជាន់​ទី​៣​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​ ៣​ ខណ្ឌដូនពេញ​ កាលពី​វេលា​ម៉ោង​ ៣​និង​១០​នាទី​ យប់​ឈាន​ចូល​ថ្ងៃ​ទី​៦​ ខែមករា​ ឆ្នាំ​២០១៥​ នេះ​ ដោយ​មិន​ទាន់​ដឹង​ មូលហេតុ​ច្បាស់​ នៅឡើយ​ទេ​។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ មុត​សុ​ភារៈ​ ហៅ​ ពេជ្រ​ អាយុ​២៣​ មុខរបរ​ជា​អ្នក​រាំ​តាម​ក្លិប​ ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​៣​ ក្នុង​សង្កាត់​ផ្សា​ថ្មី​៣​ ខណ្ឌដូនពេញ​ ។​

​សេចក្តីរាយការណ៍​របស់​មិត្ត​ភ​ក្រ័​របស់​បុរស​រង​គ្រោះ​ខាងលើ​ បានដឹង​ទៀត​ថា​ នៅ​ម៉ោង​កើតហេតុ​ បុរស​រង​គ្រោះ​បាន​មក​ធ្វើការ​ដែរ​ខ្លួន​ រាំ​នៅ​ក្លិប​ ដោយ​រូបគេ​បាន​ផឹក​ស្រវឹង​ជោក​ខ្លួន​ ស្រាប់តែ​ មិន​ ដឹង​យ៉ាងម៉េច​ពេល​ដែរ​គេ​ឡើង​មក​ផ្ទះ​ដែរ​នៅ​ជាន់​ទី​៣​នេះ​ក៏​ ធ្លាក់​មក​ដី​ តែ​ម្តង​ បណ្តាល​ឲ្យ​ រង​ របួស​ បាក់ដៃ​និង​បែក​ ក្បាល​យ៉ាងធ្ងន់ធ្ងរ​ ។​

​ភ្លាមៗ​បុរស​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​ មក​ដឹក​ យក​ទៅ​មន្ទីរ​សង្គ្រោះ​បន្ទាន់​ ហើយ​សមត្ថកិច្ច​ មូលដ្ឋាន​ និង​សមត្ថកិច្ច​ជំនាញ​ បាន​ចុះ​ ទៅ​ពិនិត្យ​ នៅ​ កន្លែង​កើតហេតុ​ និង​រក​មូលហេតុ​ពិតប្រាកដ​ ដែរ​បុរស​ខាង​ចង់​លោត​សម្លាប់​ ខ្លួន​ ឬ​មួយ​ក៏​ ស្រវឹង​ ស្រា​ ច្រ​លំ​ផ្លូវ​ចូល​ផ្ទះ​របស់​ខ្លួន​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *