​បុរស​វ័យ​ចំណាស់​ចងក​ធ្វើ​អត្តឃាត​មិនដឹង​មូលហេតុ​

​ខេត្តកណ្តាល​៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​ចង​ធ្វើ​អត្តឃាត​ ដោយ​មិនដឹង​មូលហេតុ​ ។​ ការ​ភ្ញាក់ផ្អើល​ឃើញ​សាកសព​ជន​រង​គ្រោះ​ បន្ទាប់​ពី​ពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នា​ទៅ​សែន​ផ្នូរ​ ទើប​ប្រទះ​ឃើញ​ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ ស្ថិត​នៅ​ចំណុច​ខាងលិច​ភូមិ​ជ្រុង​រមាស​ ចម្ងាយ​ប្រមាណ​៦០​ម៉ែត្រ​ ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ តេ​ង​ ធន​ ភេទ​ប្រុស​ អាយុ​74​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទី​ កំណើត​ភូមិ​មាន​ជ័យ​ ឃុំ​មាន​ជ័យ​ ស្រុក​ស្រិ​សន្ធរ​ ខេត្តកំពង់ចាម​ សព្វថ្ងៃ​ស្នាក់​នៅ​ជាមួយ​កូន​ ក្នុងភូមិ​ជ្រុង​រមាស​ ឃុំ​កំពង់​កុង​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដោយ​ប្រកប​មុខរបរ​ជា​ជាង​ធ្វើ​ពាង​លក់​ ។​

​ប្រភព​បន្ត​ថា​ នៅ​ថ្ងៃ​ទី​២​ ខែមេសា​ ឆ្នាំ​២០១៦​ វេលា​ម៉ោង់​ប្រហែល​៥​ល្ងាច​ ជន​រង​គ្រោះ​បាន​ដើរ​ចេញ​

​ពី​ផ្ទះ​ទៅ​អង្គុយ​លេង​នៅ​មាត់ទន្លេ​ដូច​សព្វដង​ ។​ លុះដល់​ពេល​ព្រលប់​ ពុំ​ឃើញ​គាត់​ត្រ​ទ្ប​ប់​ផ្ទះ​វិញ​ដូច​រាល់ថ្ងៃ​ឡើយ​ ទើប​កូនចៅ​ និង​បងប្អូន​ជិតខាង​នាំ​គ្នា​ដើរ​រក​គ្រប់កន្លែង​ រហូត​ដល់​ម៉ោង​១០​យប់​ថ្ងៃ​ ខែ​ ឆ្នាំ​ដដែល​ តែ​រក​ពុំ​ឃើញ​ ។​

​ប្រភព​បន្ត​ថា​ លុះ​ព្រិ​ក​ទ្បើ​ង​ថ្ងៃ​ទី​៣​ ខែមេសា​ ឆ្នាំ​២០១៦​ កូន​ ចៅ​ ជន​រង​គ្រោះ​បាន​ នាំ​គ្នា​ដើរ​ក​ទៀត​ ប៉ុន្តែ​នៅ​តែ​រក​ពុំ​ឃើញ​ ។​ លុះ​មក​ដល់​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ បងប្អូន​នៅ​ក្នុងភូមិ​ទៅ​សែន​ផ្នូរ​ ទើប​ប្រទះ​ឃើញ​ ជន​រង​គ្រោះ​ចងក​ ដោយ​យក​ក្រមា​ព​ណ៍​ក្រហម​ជា​របស់​គាត់​ ចងទៅ​នឹង​ដើម​ ប្រេងខ្យល់​ កម្ពស់​៣​ម៉ែត្រ​ពី​ដី​ ស្លាប់​បាត់​ទៅ​ហើយ​ ។​

​ក្រោយ​ពី​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ និង​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​ សមត្ថកិច្ច​ជំនាញ​បញ្ជាក់​ថា​ ជន​រង​គ្រោះ​ពិតជា​ចងក​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន​ ដោយ​ពុំ​មាន​ពាក់​ព​ន្ធ័​ករណី​អ្វី​ទ្បើ​យ​ ។​ សមត្ថកិច្ច​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

wq

Loading...

Leave a Reply

Your email address will not be published. Required fields are marked *