ខេត្តបាត់ដំបង៖ បុរសម្នាក់បានបាត់បង់ជីវិតមិនដឹងតាំងពីពេលណាមកនោះទេ ពុំមាននរណាម្នាក់បានដឹង ។ លុះមកដល់វេលាម៉ោង៧ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ទើបមានការភ្ញាក់ផ្អើល រាយការណ៍សមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោលស្យវិច័យ ហើយបានបញ្ជាក់ថា ជនរងគ្រោះបាត់បង់ជីវិតដោយសារមូលហេតុគាំងបេះដូង ។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចក្រុមទី១៤ ភូមិស្ទឹងដាច់ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
បើតាមការឲ្យដឹងពីអ្នករស់នៅរួមការងារថា ជនរងគ្រោះ ឈ្មោះប៉ាន់ យ៉ាត់ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅចំណុច
កើតហេតុខាងលើ មុខរបរកម្មករសំណង់របស់ថៅកែឈ្មោះជា វ៉ា ភេទ ប្រុស អាយុ ៤០ ឆ្នាំទីលំនៅជាមួយគ្នា ។
បច្ចុប្បន្នថៅកែបានរៀបចំធ្វើឲបុណ្យឲ្យនៅវត្តស្វាយជ្រុំភូមិឃុំខាងលើ ៕ ក្តាមស្រែ